ការសម្រេចចិត្តនៅក្នុងការបំបៅដោះកូន គឺជាការចាប់ផ្តើមដ៏ល្អបំផុតនៅក្នុងជីវិតរបស់ទារក ហើយការបំបៅដោះកូន ក៏បានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាពម្ដាយ និងទារក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ថា ការបំបៅដោះកូន គឺត្រូវផ្ដល់នៅរយៈពេល ៦ ខែដំបូង ហើយត្រូវបន្តការបំបៅរហូតដល់មានការផ្ដល់ចំណីអាហារដល់ទារក។ បើទោះបីជាការដំបូន្មាននេះមិនមែនជាការអនុវត្តជាក់ស្តែង ឬភាពប្រាកដនិយមសម្រាប់មនុស្សគ្រប់គ្នាក៏ដោយ ការស្រាវជ្រាវបានបង្ហាញថា ការបំបៅដោះកូន គឺត្រូវតែផ្ដល់យ៉ាងហោចណាស់ ១៣ សប្តាហ៍ដំបូង ដោយមិនផ្ដល់នូវចំណីអាហារ ឬទឹកដោះគោលាយឡំឡើយ គឺដើម្បីការពារទារកប្រឆាំងនឹងការឆ្លងមេរោគនៅពោះវៀន សម្រាប់មួយឆ្នាំដំបូងនៃជីវិតរបស់ទារក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្ត្រីមួយចំនួនត្រូវវិលត្រឡប់ទៅធ្វើការងារវិញ ដូច្នោះការបំបៅដោះកូន គឺត្រូវលាយបញ្ចូលគ្នារវាងការបំបៅដោះដោយសុដន់ និងទឹកដោះគោ។ អ្នកមិនត្រូវបញ្ឈប់ការបំបៅដោះកូននោះទេ គឺដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធរវាងអ្នក និងទារកផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការបំបៅដោះកូន គឺមានភាពពាក់ព័ន្ធនឹងបញ្ហាជាក់ស្តែង ផ្លូវចិត្ដ និងកត្តាឥទ្ធិពលជាច្រើនទៀតដែលទាក់ទងនឹងការសម្រេចចិត្តនៅក្នុងការបន្ដ ឬបញ្ឈប់ការបំបៅដោះកូនទាំងស្រុងនេះ។ ស្ត្រីភាគច្រើនបន្តការបំបៅដោះកូនពី ៣ ទៅ ១២ ខែ ប៉ុន្តែស្ត្រីខ្លះទៀតបន្ដបំបៅដោះកូនរហូតដល់កូនមានអាយុ ២ ឆ្នាំឬច្រើនជាងនេះ៕