វាជាសំខាន់មួយដែលអ្នកម្ដាយត្រូវកត់សម្គាល់អំពីចំនួនខោទឹកនោម ចំនួនដង ពណ៌ និងសភាពនៃលាមករបស់ទារក។ ប៉ុន្តែភាពធម្មតានៃលាមករបស់ទារក គឺអាស្រ័យនឹងអាយុ ការបំបៅដោះម្ដាយ ឬទឹកដោះគោ និងនៅពេលណាដែលទារកចាប់ផ្តើមមានកាកសំណល់រឹង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាធម្មតាចំនួនដង ពណ៌ និងសភាពនៃលាមករបស់ទារកនឹងមានផ្លាស់ប្តូរជាទៀងទាត់ ចាប់ពីពេលចាប់កំណើតរហូតដល់រយៈពេលមួយឆ្នាំដំបូង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាមិនមានចំនួនដងច្បាស់លាស់ណាមួយដែលបញ្ជាក់ពីការបន្ទោរបង់លាមករបស់ទារកនោះទេ។ ទារកដែលបំបៅដោះម្ដាយមិនមានលាមករឹងនោះទេ ហើយការបន្ទោរបង់លាមកបួនដងក្នុងមួយថ្ងៃ ឬច្រើនជាងនេះ ឬតែម្តងជារៀងរាល់បីថ្ងៃ ប៉ុន្តែអ្នកមិនគួរមានការព្រួយបារម្ភអំពីចំនួនដងនៃការបន្ទោរបង់លាមកនោះទេ ប្រសិនបើលាមកមានសភាពទន់ និងងាយស្រួលបន្ទោរបង់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក៏ប៉ុន្តែទារកដែលបៅទឹកដោះគោ ជាធម្មតាត្រូវការការបន្ទោរបង់លាមកជារៀងរាល់ថ្ងៃដើម្បីជៀសវាងការទល់លាមក។ លាមករបស់ទារកអាចមានការផ្លាស់ប្តូរជាទៀងទាត់នៃសភាព និងពណ៌ ដូចជាអាចទន់ ឬរឹង ហើយអាចប្រែពីពណ៏លឿងទៅជាពណ៏លឿងលាយពណ៌បៃតង ហើយអាចត្រឡប់មកសារជាថ្មីម្តងទៀតនៅថ្ងៃបន្ទាប់ ទាំងនោះគឺជារឿងធម្មតា៕