នៅក្នុងការមានផ្ទៃពោះធម្មតា អ្នកអាចធ្វើការរួមភេទរហូតដល់ពេលបែកទឹកភ្លោះ។
ប៉ុន្តែ ប្រសិនបើអ្នកកំពុងមានបញ្ហាណាមួយជាមួយនឹងការមានផ្ទៃពោះរបស់អ្នក ដូចជា សុកពាំង ឬការធ្លាក់ឈាម ឬប្រសិនបើអ្នកមានប្រវត្តិខ្សោយស្បូនពីមុនមក អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅក្នុងការមានផ្ទៃពោះធម្មតា ការរួមភេទមិនមែនជាមូលហេតុនៃការរលូតកូននោះទេ។ ប្រសិនបើអ្នកកំពុងមានអារម្មណ៍ថាការរួមភេទរបស់អ្នកមិនមានបញ្ហានៅអំឡុងពេលមានផ្ទៃពោះនោះទេ វាគឺជារឿងមួយដ៏ល្អនៅក្នុងការរក្សាទំនាក់ទំនងជីវិតផ្លូវភេទរបស់អ្នករហូតដល់អ្នកសម្រាលកូន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការសិក្សាបានបង្ហាញថា ពុំមានទំនាក់ទំនងរវាងការរួមភេទអំឡុងពេលមានផ្ទៃពោះនឹងការកើតមិនគ្រប់ខែ ឬមិនមានសុខភាពល្អនោះទេ។ ជាការពិតណាស់ ការសិក្សាមួយបានរកឃើញថា ស្ត្រីដែលមានការរួមភេទជាទៀងទាត់អំឡុងពេលមានផ្ទៃពោះហាក់ដូចជាមិនសូវកើតកូនមិនគ្រប់ខែនោះទេ៕