ជាការពិត ថ្នាំអង់ទីប៊ីយោទិច គឺជាការព្យាបាលស្តង់ដារសម្រាប់ជំងឺរលាកប្រព័ន្ធទឹកនោមព្រោះវាអាចសម្លាប់បាក់តេរី ដែលបណ្តាលឲ្យមានការឆ្លងមេរោគ។ ជំងឺរលាកប្រព័ន្ធទឹកនោមភាគច្រើនកើតឡើងនៅពេលបាក់តេរីចូលទៅក្នុងផ្លូវទឹកនោមពីខាងក្រៅ។

ប្រភេទបាក់តេរីដែលទំនងជាទទួលខុសត្រូវចំពោះជំងឺរលាកប្រព័ន្ធទឹកនោមរួមមាន ៖

1. ប្រភេទ Escherichia coli ដែលបង្កឲ្យមានការឆ្លងមេរោគប្លោកនោមដល់ទៅ ៩០%
2. Staphylococcus epidermidis និង Staphylococcus aureus
3. Klebsiella pneumoniae។

យ៉ាងណាមិញ វាអាចបង្កផលប៉ះពាល និងគ្រោះថ្នាក់តិចតួច ឬធ្ងន់ធ្ងរ ចំពោះអ្នកជំងឺ។

ហានិភ័យនៃថ្នាំអង់ទីប៊ីយោទិច ចំពោះជំងឺរលាកប្រព័ន្ធទឹកនោម

ថ្វីបើថ្នាំអង់ទីប៊ីយោទិចអាចព្យាបាលជំងឺរលាកប្រព័ន្ធទឹកនោមបានយ៉ាងរហ័ស និងមានប្រសិទ្ធភាពក៏ដោយ មនុស្សមួយចំនួនអាចមានប្រតិកម្មជាមួយពួកថ្នាំទាំងនេះ ហើយការប្រើប្រាស់របស់ពួកគេអាចមានគ្រោះថ្នាក់។

ឧទាហរណ៍ ស្ត្រីប្រមាណ ២២ ភាគរយដែលទទួលការព្យាបាលចំពោះជំងឺរលាកប្រព័ន្ធទឹកនោម បែរជាឆ្លងមេរោគ Candida លើទ្វារមាស (ដែលជាប្រភេទនៃការឆ្លងមេរោគផ្សិត) ទៅវិញ។

ផលប៉ះពាល់ផ្សេងទៀតនៃថ្នាំអង់ទីប៊ីយោទិចដូចជាការព្យាបាលជំងឺរលាកប្រព័ន្ធទឹកនោមរួមមាន ៖

1. ចង្អោរ និងក្អួត
2. រាគ
3. ឡើងកន្តួលស្បែក
4. ឈឺក្បាល
5. ការធ្វើតេស្តមុខងារថ្លើមខុសធម្មតា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង