ការលេង គឺជាកត្តាសំខាន់មួយសម្រាប់ការអភិវឌ្ឍន៍ផ្នែកសង្គម មនោសញ្ចេតនា រាងកាយ និងខួរក្បាលរបស់កុមារ។ ការលេងនឹងធ្វើឲ្យកុមាររៀនអំពីរាងកាយ និងពិភពលោកខាងក្រៅ ដោយការប្រើប្រាស់ញ្ញាណទាំង ៥ របស់គេ ជាពិសេសនៅពេលកុមារអាយុបាន ១ ឆ្នាំដំបូង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការរុករក គឺជាចំណុចដ៏សំខាន់មួយនៃការលេងនៅក្នុងចិត្តរបស់កុមារ សូម្បីតែការលេងបាល់ធម្មតាៗក៏ដោយ។
អ្នកជំនាញខាងអភិវឌ្ឍន៍បាននិយាយថា ការលេង គឺជាការងាររបស់កុមារ ប៉ុន្តែការរៀបចំបន្ទាប់ពីការលេង គឺជាការងាររបស់ឪពុកម្តាយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលកុមារមានអាយុច្រើន ការលេងរបស់គេនឹងកាន់តែមានភាពស្រមើលស្រមៃ និងស្មុគស្មាញ។ តាមរយៈការលេង កុមារអាចអនុវត្តជំនាញគន្លឹះ និងលក្ខណៈសម្បត្ដិ ដូចជាភាពច្នៃប្រឌិត ការចង់ដឹង ការចង់ឃើញ និងការដោះស្រាយបញ្ហា។ ហើយវាក៏អាចមានសារៈសំខាន់ក្នុងការស្វែងរកអារម្មណ៍ គុណតម្លៃ និងការអភិវឌ្ឍន៍ជំនាញសង្គម។
កុមារអាចមានអារម្មណ៍ថាមានផាសុកភាព នៅពេលគេបានចែករំលែកប្រដាប់លេងសំណព្វរបស់គេជាមួយប្អូនស្រី ដូចជាការជូនតុក្កតាមួយជាដើម។
កុមារនឹងនិយាយដោយឯកឯងនូវពាក្យមួយចំនួនដូចជា សុំ និងអរគុណ៕