នៅពេលមានផ្ទៃពោះ វាគឺជាពេលវេលាមួយដែលមានការផ្លាស់ប្តូររូបរាងកាយរបស់ស្ត្រី រួមមានទាំងស្បែក រោម និងសក់។ ជាធម្មតា នៅក្នុងអំឡុងពេលមានផ្ទៃពោះ សក់តែងឡើងក្រាស់ជាងធម្មតា នេះដោយសារការផ្លាស់ប្តូរអ័រម៉ូន ដែលនាំឲ្យសក់កាន់តែក្រាស់ ហើយដុះរោមនៅកន្លែងផ្សេងទៀតដែលអ្នកមិនចង់បាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វិធីកម្ចាត់រោមចាស់បុរាណមួយចំនួន រួមមានកោរ ការប្រើក្រមួន និងដកជាដើម ដែលវាមានប្រសិទ្ធភាពខ្ពស់នៅក្នុងពេលមានផ្ទៃពោះ ដែលមានសុវត្ថិភាពសម្រាប់អ្នក និងទារកនៅក្នុងផ្ទៃ។ ប៉ុន្តែវាអាចបង្កឲ្យស្បែកខ្មៅអំឡុងពេលមានផ្ទៃពោះនៅពេលស្បែកក្លាយទៅជារលាក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការព្យាបាលដោយឡាស៊ែរ គឺជាវិធីល្អបំផុតដើម្បីកម្ចាត់រោមដែលមិនចង់បានពេលនៅពេលអ្នកមិនមានផ្ទៃពោះ។ នៅក្នុងទ្រឹស្តី ការព្យាបាលដោយឡាស៊ែរក៏មានសុវត្ថិភាពក្នុងការមានផ្ទៃពោះ។ ទោះបីជាយ៉ាងណា អ្នកព្យាបាលគឺមានភាពស្ទាក់ស្ទើរ នៅក្នុងការអនុវត្តន៍ការព្យាបាលកែសម្ផស្ស ដូចជាឡាស៊ែរនៅលើស្ត្រីមានផ្ទៃពោះ ដោយសារតែហានិភ័យខ្ពស់នៃការផ្លាស់ប្តូរសារធាតុដែលមិនភ្លឺថ្លានោះចេញ ។
ចំពោះស្ត្រីដែលមិនមានផ្ទៃពោះ ហើយមានរោមច្រើន គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ spironolactone ដើម្បីប្រឆាំងនឹងផលប៉ះពាល់នៃអ័រម៉ូនបុរស។ ប៉ុន្តែថ្នាំនេះគឺមិនមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់អំឡុងពេលមានផ្ទៃពោះ។
ភាគច្រើននៃរោមដែលដុះលើសនៅក្នុងអំឡុងពេលមានផ្ទៃពោះ នឹងជ្រុះចេញវិញដោយខ្លួនឯង នៅក្នុងរយៈពេល ៦ ខែបន្ទាប់ពីសម្រាលកូនរួច៕