ការម៉ាស្សាឲ្យទារកមានច្រើនវិធី ហើយវាក៏ផ្ដល់ផលប្រយោជន៍ជាច្រើនផងដែរដូចជា ៖
• ការអភិវឌ្ឍន៍បញ្ញាស្មារតី សង្គម និងរាងកាយ
• ការបន្ធូរអារម្មណ៍ និងធ្វើឲ្យទារកមានភាពកក់ក្តៅ
• កាត់បន្ថយការយំ
• គេងលក់ស្រួល។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការសិក្សាមួយបានរកឃើញថា ការម៉ាស្សាទារកក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូង អាចជួយឲ្យទារកឆាប់បាត់ការកើតលឿងយ៉ាងឆាប់រហ័ស។
ការម៉ាស្សាទារក អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងជួយអ្នកកាន់តែទទួលបានភាពជាឪពុកម្តាយកាន់តែខ្លាំងឡើង ព្រោះវាជាពេលវេលាមួយដែលអ្នកអាចជជែកកំសាន្តជាមួយទារក និងធ្វើឲ្យអ្នកសំឡឹងមើលទារកបានកាន់តែច្បាស់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នេះគឺជាមូលហេតុដែលការម៉ាស្សាទារកអាចជួយឲ្យម្តាយដែលមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឬអ្នកដែលមានហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត អាចនឹងមានភាពប្រសើរឡើង។
ការម៉ាស្សាទារកក៏មានផលល្អសម្រាប់ឪពុកផងដែរ ព្រោះថាឪពុកមួយចំនួនមិនសូវមានពេលថែទាំទារក។ ការម៉ាស្សាជាទៀងទាត់ អាចជាទម្លាប់ល្អមួយ នៅមុនពេលចូលគេង ដែលជួយឲ្យឪពុកមានភាពស្និទ្ធស្នាលជាមួយទារក។
ការម៉ាស្សាទារក គឺជាការថែទាំពិសេសមួយ ជាពិសេសសម្រាប់ទារកកើតមិនគ្រប់ខែ ដែលវាអាចជួយឲ្យ ៖
• ការឡើងទម្ងន់បានល្អប្រសើរ ៖ ការម៉ាស្សាបានរំញោចទៅកាន់សរសៃប្រសាទសំខាន់មួយដែលបានតភ្ជាប់ពីខួរក្បាលជាមួយផ្នែកសំខាន់មួយនៃរាងកាយ រួមមានក្រពះជាដើម។ ការភ្ញោចសរសៃប្រសាទនេះអាចបង្កើនការរំលាយអាហារ និងចលនាពោះវៀនជួយឲ្យកូនអ្នកឡើងទម្ងន់បានយ៉ាងល្អ។
• ចង្វាក់បេះដូងមានស្ថេរភាព ព្រោះការម៉ាស្សាធ្វើឲ្យមានភាពប្រសើរឡើងនៃផ្នែកខ្លះនៃប្រព័ន្ធសរសៃប្រសាទដែលគ្រប់គ្រងសរីរាង្គ។ ដូច្នេះការម៉ាស្សាអាចជួយរក្សាអត្រាបេះដូងទារកឲ្យកាន់តែមានស្ថេរភាព។
• បន្ថយភាពតានតឹង និងការឈឺចាប់៕