ប្រសិនបើអ្នកកំពុងមានកម្រោងធ្វើការវះកាត់កែសុដន់សុដន់ អ្នកត្រូវដឹងថា ៖
• ការកែសុដន់មិនអាចការពារការយារធ្លាក់នៃសុដន់បាននោះទេ ដូច្នោះ អ្នកត្រូវការការវះកាត់ដើម្បីលើកសុដន់ឡើងបន្ថែមទៀត។
• ការកែសុដន់មិនធានាថា វានឹងមានរយៈពេលយូរបានពេញមួយជីវិត ព្រោះវាអាចនឹងបែក។ ស្ត្រីជាង ២០ ភាគរយ បានវះកាត់យកការកែសុដន់ចេញ នៅក្នុងរយៈពេល ៨ ទៅ ១០ ឆ្នាំ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• សុដន់ដែលបានកែហើយ អាចនឹងមានការផ្លាស់ប្តូរក្រោយការវះកាត់ និងកត្តាមួយចំនួនដូចជាការឡើងទម្ងន់ ឬស្រកទម្ងន់ជាដើម ដែលតម្រូវឲ្យអ្នកត្រូវធ្វើការវះកាត់បន្ថែមទៀត។
• ការពិនិត្យសុដន់អាចនឹងមានច្រើនស្មុគស្មាញ។ ដូច្នោះ អ្នកអាចនឹងត្រូវការថត MRI ជារៀងរាល់ពីរឆ្នាំម្ដង បើអ្នកកែសុដន់ដោយប្រើស៊ីលីកូន ហើយត្រូវចាប់ផ្ដើមក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីការវះកាត់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការកែសុដន់អាចប៉ះពាល់ដល់ការបំបៅដោះកូន។
• បន្ទាប់ពីកែសុដន់រួច អ្នកត្រូវធ្វើការវះកាត់ដើម្បីលើកសុដន់ឡើង ឬវះកាត់បន្ថែមផ្សេងទៀតដើម្បីជួយឲ្យសុដន់មានសោភ័ណភាពល្អ ហើយត្រូវការវះកាត់ម្ដងទៀត ដើម្បីដកយកការកែសុដន់នោះចេញ ៕