ការទទួលស្គាល់អត្ថន័យពីការលើកទឹកចិត្តរបស់អ្នក នឹងជួយអ្នកឲ្យនៅជាប់នឹងគោលដៅរបស់អ្នក – សូម្បីតែពេលដែលពិបាកយ៉ាងណាក៏ដោយ។ ចូររៀនអំពីអ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើដើម្បីលើកទឹកចិត្តខ្លួនឯង។

អ្វីដែលជម្រុញមនុស្ស ជាញឹកញាប់មានការប្រែប្រួល ប៉ុន្តែដើម្បីបង្កើតកម្រិតនៃការបំផុសគំនិត អ្នកត្រូវយល់ច្បាស់ពីតម្លៃរបស់អ្នក។ មិនមែនយុទ្ធសាស្រ្តទាំងអស់ដែលអ្នកអាចប្រើដើម្បីលើកទឹកចិត្តខ្លួនអ្នក ពិតជាមានប្រយោជន៍ទាំងអស់នោះទេ។ សូមពិចារណាពីអ្វីដែលអ្នកគួរធ្វើ និងមិនត្រូវធ្វើដូចខាងក្រោម ៖

1. កំណត់គោលដៅដែលទាក់ទាញអ្នក ៖ ការធ្វើឲ្យមានការផ្លាស់ប្តូរ គឺកាន់តែងាយស្រួលនៅពេលដែលអ្នកឲ្យតម្លៃដល់គោលដៅរបស់អ្នក។

2. កុំធ្វើសកម្មភាពលើគោលដៅ ដែលមានមូលដ្ឋានលើការភ័យខ្លាច ៖ ប្រសិនបើវេជ្ជបណ្ឌិតប្រាប់អ្នកឲ្យបញ្ចុះទម្ងន់ ដើម្បីចៀសវាងការកើតជំងឺទឹកនោមផ្អែម អ្នកប្រហែលជាត្រូវគិតគូររបបអាហាររបស់អ្នក ហើយចាប់ផ្តើមធ្វើលំហាត់ប្រាណភ្លាមៗ។ ប៉ុន្ដែ តើទម្លាប់ដែលមានសុខភាពល្អទាំងនោះ មានរយៈពេលយូរទេ? ប្រហែលជាមិន។ មនុស្សដែលមានទំនោរត្រូវបានជំរុញដោយការភ័យខ្លាច មានតែក្នុងរយៈពេលកំណត់ប៉ុណ្ណោះ។ ការភ័យខ្លាច ចាប់យកការយកចិត្តទុកដាក់របស់អ្នក ប៉ុន្តែវាមិនមែនជាការអនុគ្រោះដល់ការផ្លាស់ប្តូរយូរអង្វែងនោះទេ។

3. ចូរជីកឲ្យជ្រៅ ដើម្បីស្វែងរកការលើកទឹកចិត្តខាងក្នុងរបស់អ្នក ៖ គួរសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកចង់មានសុខភាពល្អ ឬអ្នកចង់ជោគជ័យក្នុងជំនួញ?

4. កុំធ្វើតាមការលើកទឹកចិត្ត ដែលមានមូលដ្ឋានលើសម្ពាធ ៖ ប្រសិនបើអ្នកធ្វើអ្វីមួយដើម្បីធ្វើឲ្យអ្នកផ្សេងមានចំណាប់អារម្មណ៍ ឬអ្នកកំពុងត្រូវបានដាក់សម្ពាធ នោះវានឹងពិបាកសម្រាប់អ្នកក្នុងការប្រើវា។ ឧទាហរណ៏នៃការលើកទឹកចិត្តដែលមានមូលដ្ឋានលើសម្ពាធគឺ ៖ “ខ្ញុំធ្វើបែបនេះ ព្រោះប្តី ឬប្រពន្ធរបស់ខ្ញុំចង់ឲ្យខ្ញុំធ្វើ” ឬ “ខ្ញុំនឹងបង្ខំខ្លួនឯងឲ្យធ្វើបែបនេះ ពីព្រោះប្រសិនបើខ្ញុំធ្វើមិនបា នខ្ញុំនឹងមានអារម្មណ៍អៀនខ្មាស ឬមានកំហុស”។ ផ្ទុយទៅវិញ សូមដាក់ចំណង់ និងសេចក្ដីត្រូវការរបស់អ្នកជាមុនសិន។ តាមវិធីនេះ អ្នកនឹងមិនសូវបោះបង់ចោលនៅពេលអ្នកជួបឧបសគ្គ។

5. ធ្វើសកម្មភាពលើភាពខ្លាំងរបស់អ្នក ដើម្បីរក្សាការលើកទឹកចិត្ត និងសម្រេចគោលដៅ។ អ្នកទំនងជាធ្វើអ្វីៗដែលអ្នកពេញចិត្ត ឬរីករាយ។ ដូច្នេះ ការផ្តោតលើភាពខ្លាំងរបស់អ្នក អាចជួយអ្នកឲ្យមានការលើកទឹកចិត្ត និងឈានដល់គោលដៅរបស់អ្នក៕