ការសិក្សាថ្មីៗមួយចំនួនបានបង្ហាញពីទំនាក់ទំនងរវាងរយៈពេលនៃការគេង និងការឡើងទម្ងន់។ ការទទួលទានដំណេកតិចជាង ៥ ម៉ោង ឬច្រើនជាង ៩ ម៉ោង នៅពេលយប់អាចនឹងបង្កើនហានិភ័យនៃការឡើងទម្ងន់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅក្នុងការសិក្សា ការគេងមិនគ្រប់គ្រាន់ចំពោះបុរសបានបង្កើនចំណង់អាហារដែលមានកាឡូរីខ្ពស់ និងបរិមាណកាឡូរី។ នៅក្នុងការសិក្សាមួយផ្សេងទៀតបានបង្ហាញថា ស្ត្រីដែលគេងតិចជាង ៦ ម៉ោង ឬច្រើនជាង ៩ ម៉ោង អាចកើនទម្ងន់រហូតដល់ ៥ គីឡូក្រាម បើប្រៀបធៀបជាមួយស្ត្រីដែលគេង ៧ ម៉ោងក្នុងមួយយប់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការសិក្សាផ្សេងទៀតបានរកឃើញលទ្ធផលស្រដៀងគ្នានេះ ចំពោះកុមារ និងមនុស្សវ័យជំទង់។
ការពន្យល់ដែលបង្ហាញពីរយៈពេលនៃការគេង ថាវាអាចប៉ះពាល់ដល់អ័រម៉ូនដែលរំញោចឲ្យឃ្លានដូចជា ghrelin និង leptin ដែលជាអ្នករំញោចលើចំណង់អាហារ។ កត្តាមួយផ្សេងទៀត គឺនៅពេលគេងមិនគ្រប់គ្រាន់ វានឹងធ្វើឲ្យអ្នកអស់កម្លាំង ហើយនឹងធ្វើឲ្យអ្នកធ្វើលំហាត់ប្រាណបានតិចជាងធម្មតា។
ដូច្នេះ ឥឡូវនេះ អ្នកមានមូលហេតុ ដើម្បីគេងឲ្យគ្រប់គ្រាន់បានហើយ៕