យោងតាមការសិក្សាស្រាវជ្រាវទៅលើមនុស្សដែលមានអាយុលើសពី ៥៥ ឆ្នាំបានរកឃើញថា មនុស្សដែលទទួលទានអាហារដែលមានសារធាតុស័ង្កសី beta carotene អាស៊ីតខ្លាញ់អូមេហ្គា 3 ឬសារធាតុ lutein/xeaxanthin ច្រើននៅក្នុងរបបអាហារនឹងមិនសូវមានការវិវត្តទៅរកភាពចាស់នៃភ្នែកតាមអាយុដូចមនុស្សដែលទទួលទានសារធាតុចិញ្ចឹមទាំងនោះក្នុងរបបអាហារក្នុងកម្រិតទាបឡើយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សារធាតុស័ង្កសី និងអូមេហ្គាបី នឹងអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅរកភាពចាស់នៃភ្នែកតាមអាយុ ប៉ុន្តែអ្នកមិនចាំបាច់បរិភោគសារធាតុទាំងនោះក្នុងបរិមាណដ៏ច្រើននោះទេ ពីព្រោះការបរិភោគសារធាតុទាំងនោះប្រចាំថ្ងៃគឺគ្រប់គ្រាន់ (អូមេហ្គាបី ១,១ ក្រាម និងស័ង្កសី ៨ មីលីក្រាមប្រចាំថ្ងៃ សម្រាប់ស្ត្រី ហើយចំពោះបុរសអាចមានកម្រិតខ្ពស់ជាងនេះបន្តិច។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អាហារដែលមានស័ង្កសីខ្ពស់រួមមានអយស្ទ័រ សាច់ក្រហម ស្រូវសាឡី សូកូឡាខ្មៅ ម្សៅកាកាវ និងសណ្តែក។
អាហារដែលមានអាស៊ីតខ្លាញ់អូមេហ្គាបីខ្ពស់រួមមាន គ្រាប់វ៉ាល់ណាត់ និងត្រីសំបូរខ្លាញ់ដូចជាត្រីសាលម៉ុន ត្រីសាឌីន និងត្រីធូណា។
អាហារដែលមាន beta carotene ខ្ពស់រួមមានការ៉ុត ដំឡូងជ្វា ផ្កាខាត់ណា ស្បៃខៀវ ម្ទេសពណ៌បៃតង និងត្រសក់ស្រូវ។
អាហារដែលមានសារជាតិ lutein និង zeaxanthin ខ្ពស់រួមមាន ស៊ុត បន្លែពណ៌បៃតង និងខាត់ណាជាដើម៕