ជាធម្មតា នៅពេលដែលអ្នកបានដឹងថា កូនអ្នកបាននិយាយកុហកនោះ អ្នកនឹងចាប់ផ្ដើមមានការព្រួយបារម្ភយ៉ាងខ្លាំង។ នៅក្នុងអំឡុងពេលដំណាក់កាលនៃការអភិវឌ្ឍន៍របស់កុមារ គេតែងរៀនប្រើភាសានៅក្នុងការស្រមើរស្រមៃដើម្បីធ្វើការត្រួតពិនិត្យ និងការបដិសេធ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កុមារនឹងស្វែងរកជំនាញភាសាថ្មីទៀតដើម្បីធ្វើតេស្តផលប៉ះពាល់នៃពាក្យដែលប៉ះពាល់ដល់អ្នកដទៃ ដែលធ្វើឲ្យកុមារចាប់ផ្ដើមនិយាយកុហក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឧទារហណ៍ នៅពេលកូនអ្នកបានធ្វើឲ្យកំពប់ទឹកផ្លែឈើ ប៉ុន្តែគេបានអះអាងថាគេពិតជាមិនបានធ្វើនោះទេ។ នេះដោយសារតែជាធម្មតាកុមារមិនចង់ឲ្យខ្លួនមានបញ្ហា។ ដូច្នោះវាបានធ្វើឲ្យកុមារនិយាយកុហក ដើម្បីបដិសេធការទទួលខុសត្រូវ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ហើយដើម្បីដោះស្រាយបញ្ហានេះអ្នកត្រូវផ្ដល់កន្សែងក្រដាសមួយហើយនិយាយថា “ចូរសម្អាតទឹកនេះ”។ វិធីនេះគឺដើម្បីជៀសវាងការស្វែងរកថានរណាជាអ្នកធ្វើឲ្យកំពប់ទឹកផ្លែឈើ ហើយត្រូវយកចិត្តទុកដាក់ទៅរកបញ្ហានៃការសម្អាតនេះ។
ប្រសិនបើកូនអ្នកបានធ្វើអ្វីខុស ហើយគេបានសារភាពអំពីកំហុសរបស់គេនោះ អ្នកត្រូវសរសើរចំពោះភាពស្មោះត្រង់នៅក្នុងស្ថានភាពលំបាកនោះ វាគឺជាយុទ្ធសាស្រ្តដ៏សំខាន់មួយព្រោះវាបានលើកទឹកចិត្តឲ្យកូនអ្នកនិយាយពីការពិត។
ដើម្បីបញ្ឈប់ការកុហកនៅពេលអនាគតនោះ អ្នកត្រូវចាប់ផ្តើមនិយាយអំពីមូលហេតុដែលកូនអ្នកកុហក។
អ្នកត្រូវនិយាយពន្យល់ថាហេតុអ្វីបានជាកូនអ្នកនិយាយកុហកដែលអាចបង្កឲ្យមានបញ្ហា ព្រមទាំងការពិភាក្សាអំពីបញ្ហាទាំងនេះផងដែរ។ ជាការពិតវិធីដ៏ល្អបំផុតដើម្បីបង្រៀនភាពស្មោះត្រង់ដល់កូនអ្នកនោះ អ្នកត្រូវរក្សាភាពស្មោះត្រង់ដោយខ្លួនឯងជាមុនសិន៕