ការរួមភេទ ប្រហែលជាមិនដូចកាលពីអាយុ ២០ ឆ្នាំរបស់អ្នកទេ ប៉ុន្តែវានៅតែអាចបំពេញភាពសុខស្រួល និងធ្វើឲ្យអ្នកមានអារម្មណ៍បាន។

ការប្រាស្រ័យទាក់ទង មានសារៈសំខាន់ណាស់ ក្នុងការរក្សាជីវិតផ្លូវភេទដែលអ្នកពេញចិត្ត។ ចូរនិយាយជាមួយដៃគូរបស់អ្នក អំពីអ្វីដែលអ្នកចង់បានពីគាត់ ទោះបីជាអ្នកមានអាយុប៉ុន្មានហើយក៏ដោយ។

ត្រូវមានភាពស្មោះត្រង់ អំពីអ្វីដែលអ្នកកំពុងជួបប្រទះ ទាំងខាងរាងកាយ និងអារម្មណ៍។

ប្រសិនបើអ្នកប្រើថ្នាំ ឬមានបញ្ហាសុខភាព ដែលប៉ះពាល់ដល់ជីវិតផ្លូវភេទរបស់អ្នក ចូរកុំភ័យខ្លាចក្នុងការនិយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នក៕