ប្រសិនបើទារកទើបនឹងត្រូវបានគ្រូពេទ្យបញ្ជាក់ថា គេមានសុខភាពល្អ នោះការយំច្រើន គឺជារឿងធម្មតា ដែលវាគ្រាន់តែជាសញ្ញាបញ្ជាក់ពីការឃ្លាន ឬខឹងតែប៉ុណ្ណោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការស្រាវជ្រាវបានបង្ហាញថា ការយំរបស់ទារកនឹងកើនឡើងនៅ ២ ឬ ៣ សប្តាហ៍ដំបូង ហើយទារកនឹងយំខ្លាំងនៅសប្តាហ៍ទី ៦ និង ៨ បន្ទាប់មកវានឹងថយចុះបន្ទាប់ពីនេះ និងមានកម្រិតទាបបំផុតប្រហែលខែទី ៤ ។ ទារកក៏យំកាន់តែខ្លាំងនៅពេលរសៀល និងពេលល្ងាច។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើកូនអ្នកមានអាយុតិចជាង ៥ ខែ ហើយយំជាង ៣ ម៉ោងលើសពី ៣ ឬ ច្រើនថ្ងៃក្នុងមួយសប្តាហ៍ ទារកអាចនឹងចុកពោះ។
ការចុកពោះមិនមែនជាជំងឺនោះទេ ហើយភាគច្រើនវានឹងមិនបណ្តាលឲ្យកូនអ្នករងនូវផលប៉ះពាល់រយៈពេលវែងនោះទេ ប៉ុន្តែវាជារឿងដ៏លំបាកសម្រាប់ទារក និងឪពុកម្តាយរបស់គេ។ អ្នកត្រូវព្យាយាមលួងលោម និងមិនត្រូវអង្រួនទារកខ្លាំងពេកនោះទេ ព្រោះវាអាចបង្កឲ្យមានផលប៉ះពាល់ដល់ខួរក្បាល និងអាចស្លាប់បាន។
ក្នុងករណីនេះ អ្នកគួរនាំកូនទៅពេទ្យភ្លាម៕