វាមិនមែនជារឿងចម្លែកទេ នៅពេលកូនក្មេងខាំគ្នាកំឡុងពេលលេង ឬឈ្លោះគ្នា ប៉ុន្តែជាធម្មតា ស្បែកមិនត្រូវបានដាច់រលាត់ និងរងរបួសធ្ងន់ធ្ងរនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើស្បែកមានការដាច់រលាត់ នោះវាអាចនឹងមានរឿងផ្សេងទៀតបានកើតឡើងដោយសារមាត់របស់មនុស្ស គឺពោរពេញទៅដោយបាក់តេរី និងហានិភ័យនៃការឆ្លងមេរោគពី ១០ ទៅ ១៥ ភាគរយ ជាពិសេសការខូតខាតស្បែកធ្ងន់ធ្ងរនៅមុខ ដៃ ឬប្រដាប់បន្តពូជ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើស្បែកមិនបានដាច់់រលាត់នោះទេ អ្នកអាចលាងតំបន់នោះដោយសាប៊ូ និងទឹក។
ប្រសិនបើមានស្បែកមានការដាច់រលាត់ នោះអ្នកត្រូវលាងសម្អាតមុខរបួសថ្នមៗជាមួយសាប៊ូ និងទឹកឲ្យបានពី ៣ ទៅ ៥ នាទី បន្ទាប់រុំជាមួយបង់រុំស្អាត។ បើរបួសមានឈាមហូរ អ្នកត្រូវគ្របដោយក្រណាត់ស្ងួតស្អាត និងលើកឲ្យខ្ពស់ បើអាចធ្វើបាន។
ប្រសិនបើស្បែកមានការដាច់រលាត់ខ្លាំង អ្នកត្រូវចាំបាច់យកកូនទៅជួបគ្រូពេទ្យ ដើម្បីលាងសម្អាត និងពិនិត្យមើលមុខរបួស ព្រមទាំងការផ្ដល់ថ្នាំអង់ទីប៊ីយ៉ូទិក និងចាក់វ៉ាក់សាំង ដើម្បីការពារការឆ្លងអាស្រ័យលើទីតាំង និងភាពធ្ងន់ធ្ងរនៃការខាំនោះ៕