ការរលាកប្លោកនោម ត្រូវបានបង្កឡើងដោយការឆ្លងបាក់តេរីនៅក្នុងបំពង់នោមផ្នែកខាងក្រោម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ស្ត្រីងាយកើតមានការរលាកប្លោកនោមច្រើនជាងបុរស ដោយសារតែបង្ហួរនោមរបស់ស្ត្រីខ្លីជាងបុរស ដូច្នេះបាក់តេរីងាយស្រួលនឹងឡើងទៅកាន់ប្លោកនោម។ ហើយម្យ៉ាងទៀត រន្ធរបស់បង្ហួរនោមនៅជិតរន្ធគូថ ដែលធ្វើឲ្យបាក់តេរីងាយធ្វើដំណើរពីរន្ធគូថទៅកាន់បង្ហួរនោមយ៉ាងងាយស្រួលដើម្បីបង្ករោគផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្ត្រីមានផ្ទៃពោះច្រើនកើតមានការរលាកប្លោកនោមដោយសារតែការផ្លាស់ប្ដូរអ័រម៉ូន ដែលធ្វើឲ្យផ្លាស់ប្តូរតុល្យភាពនៃបាក់តេរីក្នុងរាងកាយ ស្របពេលដែលប្រព័ន្ធភាពស៊ាំចុះខ្សោយក្នុងអំឡុងពេលមានផ្ទៃពោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រោគសញ្ញានៃការរលាកប្លោកនោមរួមមាន ៖
• មានអារម្មណ៍ថាចង់នោមម្ដងហើយម្ដងទៀត
• មានអារម្មណ៍ថារលាក ឬឈឺចាប់ខ្លាំងនៅពេលនោម និងឈឺចាប់នៅប្លោកនោម
• ចំពោះការរលាកប្លោកនោមធ្ងន់ធ្ងរ វាអាចធ្វើឲ្យប៉ះពាល់ដល់តម្រងនោម ដែលអាចបណ្តាលឲ្យមានការឈឺចាប់នៅចង្កេះ និងក្រលាន សីតុណ្ហភាពកើនឡើង ឬគ្រុនក្តៅ និងអាចញាក់ផងដែរ៕