ពិបាក​លាក់​ណាស់ ពេល​លួច​ស្រឡាញ់​មនុស្ស​ម្នាក់​នោះ​? ទោះបីជា​ខំ​ប្រឹង​លាក់​យ៉ាងណា ក៏​អ្នក​គង់​នឹង​ដឹង​ដែរ ពីព្រោះ​ទោះបីជា​មាត់​គេ​មិន​និយាយ ប៉ុន្តែ កាយវិការ​លួច​ស្រឡាញ់​អ្នក​របស់គេ នឹង​បង្ហាញ​ចេញ​មក​ដោយ​មិន​ដឹង​ខ្លួន​ជា​មិនខានឡើយ​។ ខាងក្រោម​នេះ ជា​កាយវិការ​មួយ​ចំនួន ដែល​បញ្ជាក់ថា អ្នក​កំពុង​មាន​គេ​តាម​ស្រឡាញ់​ហើយ ៖

​ផ្កា​
​បើ​គេ​ចូលចិត្ត​ហុច​ផ្កា​ឲ្យ​អ្នក ទោះបីជា​ផ្កា​បេះ​តាមផ្លូវ ឬ​ផ្កាជ័រ ក្នុងន័យ​លេង​សើចក្តី ប៉ុន្តែ អ្នក​អាច​កត់សម្គាល់​មើលថា គេ​ប្រហែលជា​កំពុង​ចាប់ចិត្ត​លើ​អ្នក​ហើយ​។ ផ្កា តំណាងឲ្យ​សេចក្តីស្រឡាញ់ និង​ភាព​ផ្អែម​ល្ហែម​។​

​លុបចោល​ការជួប​ជុំទាំង​អស់ ដើម្បី​អ្នក​
​បើ​អ្នក​ពឹង​គេ​ឲ្យ​ជូន​អ្នក​ទៅ​ផ្ទះ ឬ​ធ្វើ​នេះ ធ្វើ​នោះ ពិតណាស់ គេ​នឹង​ព្យាយាម​ធ្វើឲ្យបាន ហើយ​បើ​ទោះបីជា​គេ​រវល់​យ៉ាងណា ក៏​គេ​សុខចិត្ត​រំសាយ ការងារ​របស់​គេ​ចោល​ដែរ​។

​បង្ហាញ​អ្នក​ឲ្យ​មិត្តភក្តិ ឬ​គ្រួសារ​គេ​ស្គាល់​
​ពិតណាស់ វា​ជា​សញ្ញា​បញ្ជាក់​ច្បាស់​ថា គេ​កំពុង​គិត​ប្រាកដ​ជា​មួយ​ហើយ ទើប​ហ៊ាន​ណែនាំ​អ្នក ឲ្យ​គ្រួសារ​គេ​ស្គាល់​។​

​លើកទឹកចិត្ត​អ្នក​
​គេ​នឹង​នៅក្បែរ និង​លើកទឹកចិត្ត​ជានិច្ច ពេល​អ្នក​ជួប​ការលំបាក តាមរយៈ​ការ​ទូរស័ព្ទ ឬ​ផ្ញើរ​សារ​ជា​ដើម​៕