• ផឹកទឹកឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ ហើយសម្រាប់អ្នកដែលមានប្រវត្តិនៃជំងឺគ្រួសក្នុងតម្រងនោមត្រូវនោមឲ្យបាន ២,៥ លីត្រក្នុងមួយថ្ងៃ។ ពណ៌ និងលក្ខណៈរបស់ទឹកនោមអាចបញ្ជាក់អំពីការផឹកទឹកប្រចាំថ្ងៃរបស់អ្នក។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

• ប្រសិនបើអ្នករស់នៅក្នុងអាកាសធាតុស្ងួតក្តៅ ឬអ្នកធ្វើលំហាត់ប្រាណញឹកញាប់ អ្នកត្រូវការទទួលទានទឹកឲ្យបានច្រើនដើម្បីផលិតទឹកនោមឲ្យបានគ្រប់គ្រាន់។ ប្រសិនបើទឹកនោមមានពណ៌ភ្លឺ និងថ្លាច្បាស់មានន័យថា អ្នកផឹកទឹកបានគ្រប់គ្រាន់។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

• មិនត្រូវបរិភោគអាហារដែលមានជាតិអូសាឡាតច្រើនពេកនោះទេ ដូចជា ឆៃថាវ ស្ពៃខ្មៅ ដំឡូងផ្អែម តែ សូកូឡា និងសណ្តែក។

• ជ្រើសរើសរបបអាហារដែលមានជាតិអំបិល និងប្រូតេអ៊ីនសត្វកម្រិតទាប។

• បន្តការបរិភោគអាហារដែលសំបូរជាតិកាល់ស្យូម ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះអាហារបំប៉នមានជាតិកាល់ស្យូម ព្រោះថាជាតិកាល់ស្យូមក្នុងអាហារមិនមានឥទ្ធិពលលើហានិភ័យនៃគ្រួសក្នុងតម្រងនោមនោះទេ ប៉ុន្តែអាហារបំប៉នមានជាតិកាល់ស្យូម គឺអាចបង្កឲ្យកើតមានហានិភ័យនៃគ្រួសក្នុងតម្រងនោម៕

Loading...