ការកោររោមនៅលើរាងកាយមិនបានធ្វើឲ្យផ្លាស់ប្តូរកម្រាស់ ពណ៌ ឬអត្រានៃកំណើននៃរោមនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តាមពិតនៅពេលកោររោមមុខ ឬរោមនៅលើរាងកាយ វាបានបន្សល់ទុកផ្នែកខាងគល់រោមនៅក្នុងស្បែក ហើយនៅពេលដែលវាបានដុះចេញក្រៅធ្វើឲ្យអ្នកមានអារម្មណ៍ថាដូចជារោមខ្មៅ និងក្រាស់ជាពីមុន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកកត់សម្គាល់ឃើញថាមានការកើនឡើងភ្លាមៗនៃរោមនៅលើមុខ ឬរាងកាយ អ្នកត្រូវទៅជួបជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ ពីព្រោះក្នុងករណីបែបនេះ វាអាចបណ្ដាលមកពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ ឬរោគសញ្ញានៃជំងឺណាមួយ។
វេជ្ជបណ្ឌិតអាចនឹងផ្តល់នូវដំបូន្មានអំពីបច្ចេកទេសនៃការដកយករោមជាច្រើនទាំងនោះចេញដោយសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់៕