ស្បូនស្រុត កើតឡើងនៅពេលសាច់ដុំអាងត្រគាក និងសរសៃពួរយារធ្លាក់ និងចុះខ្សោយ ដែលមិនអាចទ្រទ្រង់ស្បូនបាន ដែលជាហេតុធ្វើឲ្យស្បូនត្រូវស្រុតចុះទៅក្នុង ឬចេញពីទ្វារមាស។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្បូនស្រុតអាចកើតឡើងចំពោះស្ត្រីគ្រប់វ័យ ប៉ុន្តែជាញឹកញាប់វាច្រើនកើតមានឡើងចំពោះស្ត្រីក្រោយអស់រដូវដែលធ្លាប់សម្រាកកូនតាមទ្វារមាសម្ដង ឬច្រើនដង។
ការចុះខ្សោយនៃសាច់ដុំឆ្អឹងអាងត្រគាកដែលនាំឲ្យស្បូនស្រុតអាចបណ្តាលមកពី ៖
• ការខូចខាតជាលិកាទ្រទ្រង់ក្នុងអំឡុងពេលមានផ្ទៃពោះ និងការសម្រាលកូន
• ធ្វើការធ្ងន់
• ការបាត់បង់អ័រម៉ូន estrogen។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការស្បូនស្រុតកម្រិតស្រាលនឹងមិនផ្ដល់ជាសញ្ញាដែលជាផលរំខានដល់ការរស់នៅរបស់ស្រ្តីនោះឡើយ ហើយក៏មិនត្រូវធ្វើការព្យាបាលនោះទេ។
ប៉ុន្តែប្រសិនបើការស្បូនស្រុតមានភាពធ្ងន់ធ្ងរ ស្ត្រីអាចមានរោគសញ្ញាដូចជា ៖
• មានអារម្មណ៍ធ្ងន់ៗ ឬមានអ្វីមួយទល់ចេញមកក្រៅនៅក្នុងឆ្អឹងអាងត្រគាក
• ជាលិកាលៀនចេញពីទ្វារមាស
• បញ្ហានោម ដូចជា ការលេចទឹកនោម ឬស្ទះទឹកនោម
• បញ្ហានៃចលនាពោះវៀន
• ការឈឺឆ្អឹងខ្នង
• មានអារម្មណ៍ថាដូចជាកំពុងអង្គុយនៅលើគ្រាប់បាល់តូចមួយ ឬដូចជាកំពុងមានអ្វីមួយចេញពីទ្វារមាស
• មានអារម្មណ៍ថាដូចជាធូររលុងនៅពេលរួមភេទ
• រោគសញ្ញានឹងធូរស្រាលនៅពេលព្រឹក និងកាន់តែធ្ងន់ធ្ងរនៅពេលយប់៕