ជាទូទៅ វាជាការល្អបំផុតក្នុងការលាងដៃជាមួយសាប៊ូ និងទឹក។ ប៉ុន្តែដើម្បីឲ្យប្រាកដថា ការលាងដៃរបស់អ្នកស្អាតល្អ អ្នកត្រូវអនុវត្តតាមជំហានសាមញ្ញៗដូចជា ៖
• ផ្សើមដៃជាមួយទឹកហូរដែលអាចជាទឹកក្តៅ ឬត្រជាក់
• បន្ទាប់មកដាក់សាប៊ូរាវ ឬសាប៊ូដុំ ឬសាប៊ូម្សៅនៅលើដៃ
• ហើយញីរហូតចេញពពុះល្អ
• កកិតដៃឲ្យខ្លាំងយ៉ាងហោចណាស់ ២០ វិនាទី អ្នកត្រូវចងចាំថាត្រូវអេះផ្ទៃទាំងអស់នៃដៃ រួមមានខ្នងដៃ បាតដៃ កដៃ ចន្លោះម្រាមដៃ និងនៅក្រោមក្រចកដៃ
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• លាងជម្រះឲ្យបានជ្រះល្អ
• សម្ងួតដៃដោយកន្សែងស្អាត ឬម៉ាស៊ីនខ្យល់
• ប្រសិនបើអាចត្រូវប្រើកន្សែងដៃ ឬកែងដៃបិទក្បាលរ៉ូប៊ីណេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកត្រូវចងចាំថា ការប្រើប្រាស់សាប៊ូប្រឆាំងបាក់តេរី គឺមិនមានប្រសិទ្ធភាពសម្លាប់មេរោគខ្លាំងជាងសាប៊ូធម្មតា ប៉ុន្តែផ្ទុយទៅវិញការប្រើសាប៊ូប្រឆាំងបាក់តេរីអាចនាំឲ្យបាក់តេរីមានភាពស៊ាំនឹងផលិតផលកំចាត់មេរោគ ដែលធ្វើឲ្យពិបាកសម្លាប់មេរោគទាំងនេះនៅក្នុងពេលអនាគត៕