នៅពេលទារកមានអាយុ ៦ ខែ ការបំបៅដោះនៅពេលយប់ គឺមិនមានភាពចាំបាច់សម្រាប់ទារកដែលមានសុខភាពល្អនោះទេ។ ប្រសិនបើកូនអ្នកនៅតែបន្តការបំបៅដោះនៅពេលយប់នោះ អ្នកអាចចាប់ផ្ដើមដោយការកាត់បន្ថយដោយ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការចាប់ផ្តើមកាត់បន្ថយ តាមរយៈការកាត់បន្ថយបរិមាណទឹកដោះគោនៅពេលយប់ មានន័យថាប្រសិនបើជាធម្មតាទារកបៅអស់ ១២០ មីលីលីត្រនៅម៉ោង ២ ទៀបភ្លឺ នោះអ្នកអាចកាត់បន្ថយចំនួន ៣០ មីលីលីត្រ ជារៀងរាល់ ៣ ថ្ងៃម្ដង។
• បន្ថែមការបំបៅនៅពេលថ្ងៃ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ត្រូវផ្ដល់អាហារបន្ថែមដល់ទារកឲ្យបានគ្រប់គ្រាន់។
• អ្នកត្រូវស្វែងយល់ពីសញ្ញានៅពេលឃ្លានរបស់ទារក ដូចជាបើក និងបិទមាត់យ៉ាងឆាប់រហ័ស អាចចាប់ផ្តើមនៅមិនសុខ និងយកម្រាមដៃដាក់ចូលមាត់។ ត្រូវដឹងពីសញ្ញានៃការឃ្លានរបស់ទារក ដើម្បីជៀសវាងការច្រឡំជាមួយនឹងតម្រូវការលួងលោម ឬអ្វីផ្សេងទៀត ដូចជាសើមខោទឹកនោម និងចង់ផ្លាស់ប្តូរខោទឹកនោមជាដើម។
• ត្រូវរៀនលួងលោមកូន ដើម្បីឲ្យទារកគេងលក់ទៅវិញដោយខ្លួនឯង៕