ការប៉ះពាល់ពន្លឺព្រះអាទិត្យអាចបង្កឲ្យមានស្នាមជ្រីវជ្រួញ ស្នាមអុជខ្មៅ និងមានបញ្ហាស្បែកផ្សេងៗទៀត ព្រមទាំងបង្កើនហានិភ័យនៃជំងឺមហារីកស្បែក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីការពារស្បែកពីពន្លឺព្រះអាទិត្យ អ្នកត្រូវ ៖
• ប្រើប្រាស់ឡេការពារកម្តៅថ្ងៃយ៉ាងហោចណាស់ SPF ១៥
• ការស្លៀកសម្លៀកបំពាក់ការពារដោយការពាក់អាវដៃវែង ខោជើងវែង និង មួក។
កុំជក់បារី
ការជក់បារីធ្វើឲ្យស្បែកមើលទៅមានវ័យចំណាស់ និងរួមចំណែកបង្កើនភាពជ្រីវជ្រួញនៃស្បែក ព្រមទាំងធ្វើឲ្យខូចខាតកូឡាជែន និងភាពយឺតនៃស្បែក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការព្យាបាលស្បែករបស់អ្នកទន់ភ្លន់
អ្នកត្រូវលាងសម្អាតស្បែកជារៀងរាល់ថ្ងៃ ដោយការជម្រុះកោសិកាចាស់ៗចេញនៅលើស្បែកដោយ ៖
• កំណត់រយៈពេលវេលាងូតទឹកជាមួយទឹកក្ដៅឧណ្ណៗ
• ជៀសវាងការប្រើសាប៊ូដែលមានបាសខ្លាំង
• ការកោររោមលើរាងកាយដោយប្រុងប្រយ័ត្ន
• ការសម្ងួតស្បែកបន្ទាប់ពីបានងូតទឹក
• ផ្តល់សំណើមដល់ស្បែកស្ងួត។
ចូរទទួលទានអាហារដែលមានសុខភាពល្អដូចជាផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និង ប្រូតេអ៊ីន ហើយគ្មានជាតិខ្លាញ់។ របបអាហារដែលមានវីតាមីន C ខ្លាញ់ទាប និង កាបូអ៊ីដ្រាតអាចជួយឲ្យស្បែកមើលទៅក្មេងជាងរ័យ៕