ភាពតានតឹងចំពោះការងារ អាចធ្វើឲ្យចុះខ្សោយថាមពលរបស់រាងកាយដែលត្រូវការចាំបាច់ ដើម្បីថែទាំខ្លួនអ្នកម៉ាក់ និងទារកនៅក្នុងផ្ទៃ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីកាត់បន្ថយភាពតានតឹងនៅកន្លែងការងារអ្នកត្រូវ ៖
• ការត្រួតពិនិត្យ
បង្កើតបញ្ជីការងារប្រចាំថ្ងៃ និងភារកិច្ចអាទិភាព រួចធ្វើវាតាមលំដាប់លំដោយ។
• ការនិយាយចេញក្រៅ
អ្នកអាចចែករំលែកនូវរឿងរ៉ាវដែលអ្នកមិនសប្បាយចិត្តជាមួយរួមមិត្តការងារ មិត្តភក្តិ ឬមនុស្សដែលជាទីស្រឡាញ់របស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ការសម្រាក
អ្នកអាចអនុវត្តវិធីសាស្ត្រនៃការសម្រាកដូចជាការដកដង្ហើមយឺតៗ ឬគិតស្រមៃថាអ្នកកំពុងស្ថិតនៅក្នុងកន្លែងស្ងប់ស្ងាត់ ឬការហាត់យូហ្កាតិចតួចនៅកន្លែងការងារ៕