កត្តាដែលរួមចំណែកធ្វើឲ្យជើង និងកជើងហើមនៅអំឡុងពេលមានផ្ទៃពោះរួមមាន ៖
• នៅក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយបានរក្សាជាតិទឹកច្រើនជាងធម្មតា
• ការរីកធំនៃស្បូនបានបង្កើតសម្ពាធនៅលើសរសៃវ៉ែន ដែលធ្វើឲ្យថយចុះការត្រឡប់មកវិញនៃឈាមទៅកាន់បេះដូង
• ការផ្លាស់ប្តូរអរម៉ូននៅក្នុងអំឡុងពេលមានផ្ទៃពោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ភាគច្រើន ការហើមជើងនិងករជើងនៅក្នុងអំឡុងពេលមានផ្ទៃពោះជាធម្មតាវានឹងបាត់ទៅវិញបន្ទាប់ពីពេលសម្រាលកូនរួច។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គួរធ្វើយ៉ាងណាដើម្បីបន្ថយការហើមជើង និងកជើង នៅក្នុងអំឡុងពេលមានផ្ទៃពោះ?
• ជៀសវាងការឈររយៈពេលវែង
• គេងផ្អៀងទៅខាងឆ្វេង
• ពាក់ស្រោមជើងដែលតឹងបន្តិចនៅពេលថ្ងៃ
• ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ដូចជាការដើរជារៀងរាល់ថ្ងៃជិះកង់ ឬហែលទឹក
• ការស្អំទឹកត្រជាក់ ឬទឹកកកនៅតំបន់ដែលហើម៕