ការសម្រាលកូនដោយការវះកាត់ គឺជាវិធីសាស្រ្តដែលមានសុវត្ថិភាពមួយ ជាពិសេសក្នុងអំឡុងពេលសង្គ្រោះបន្ទាន់នៅពេលទារកមានបញ្ហា។ វាត្រូវបានគេចាត់ទុកថាជាការវះកាត់ដ៏ធំមួយ ហើយការជាសះស្បើយពីការវះកាត់ដូចទៅនឹងការវះកាត់ពោះផ្សេងទៀតដែរ។ អ្នកត្រូវតែសម្រាក និងថែរក្សាខ្លួនខណៈពេលដែលរាងកាយរបស់អ្នកកំពុងជាសះស្បើយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វេជ្ជបណ្ឌិតបានណែនាំឲ្យអ្នកម្ដាយព្យាយាមធ្វើលំហាត់ប្រាណដោយការផ្អៀងអាងត្រគាកតិចៗ ហើយត្រូវរង់ចាំរហូតដល់សប្តាហ៍ទី ៦ ទៅ ៨ ទើបអាចធ្វើលំហាត់ប្រាណជាផ្លូវការ និងខ្លាំងបន្ថែមទៀតបាន គឺដើម្បីផ្តល់ពេលវេលាឲ្យស្លាកស្នាមរបស់អ្នកជាសះស្បើយ ហើយសាច់ដុំពោះរបស់អ្នកងើបធូរសា្រលឡើងវិញ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះជាការណែនាំមួយចំនួនសម្រាប់ការធ្វើលំហាត់ប្រាណបន្ទាប់ពីការសម្រាលកូនដោយវះកាត់ ៖
• ការទ្រឆ្អឹងអាងត្រគាក ដែលជាលំហាត់ប្រាណតិចៗនៅពេលដែលអ្នកគេង
• ការដើរជារៀងរាល់ថ្ងៃនឹងការបង្កើនការដើរឲ្យបានច្រើនបន្តិចម្ដងៗ។ ការដើរអាចជួយឲ្យអ្នកឆាប់ជាជាងមុន ហើយជួយការពារកំណកឈាម និងការទល់លាមកដែលវាជួយបង្កើនលំហូរឈាម និងប្រដាប់ឈាមរត់
• ការធ្វើលំហាត់ប្រាណនៅសប្តាហ៍ទី ៦-៨ ក្រោយវះកាត់មិនមែនជាការលើក ឬការយូរវត្ថុធ្ងន់ៗនោះទេ។ អ្នកគ្រាន់តែព្យាយាមលើកកូនរបស់អ្នកតែប៉ុណ្ណោះ។
ការសម្រាលកូនដោយវះកាត់ គឺត្រូវវះបើកជញ្ជាំងពោះ និងត្រូវដេរភ្ជាប់គ្នាវិញ ដែលវាធ្វើឲ្យមានភាពទន់ខ្សោយ និងកង្វះស្ថេរភាពនៅក្នុងសាច់ដុំពោះ។ ការធ្វើលំហាត់ប្រាណ គឺដើម្បីជួយពង្រឹងសាច់ដុំពោះរបស់អ្នក ដូចជាហាត់យូហ្កា គឺជាការចាប់ផ្តើមធ្វើឲ្យសាច់ដុំពោះរឹងមាំ។
អ្នកត្រូវធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ការធ្វើលំហាត់ប្រាណបន្ទាប់ពីការសម្រាលកូនដោយវះកាត់នោះ៕