ការអស់រដូវកើតលើស្ត្រីគ្រប់រូបពេលពួកគេមានអាយុចន្លោះពី ៤៥-៥៥ ឆ្នាំ។ ទាំងនេះជាសញ្ញាព្រមានដំបូងនៃការអស់រដូវ ៖
• ការបាត់រដូវ ៖ ការមករដូវជាធម្មតា គឺទៀងទាត់ តែបើបាត់ ឬមកមុនថ្ងៃកំណត់ហើយមកតិចៗ ឬកកដុំៗ នោះបញ្ជាក់ពីសញ្ញានៃការបាត់រដូវហើយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ក្ដៅស្អុះស្អាប់ ៖ អ្នកចាប់ផ្ដើមក្ដៅស្អុះស្អាប់ភ្លាមៗពីក្បាលដល់ចុងជើង ហើយបែកញើសជោគ គឺដោយសារតែការលាយឡំអ័រម៉ូនជាមួយការភ្ញោចសីតុណ្ហភាពក្នុងរាងកាយ។ មុខរបស់អ្នកនឹងប្រែជាក្រហម ឬជាំ ហើយបញ្ហានេះអាចវិវត្តន៍ពីស្រាលទៅធ្ងន់ធ្ងរបានដែរ។ដូច្នោះ អ្នកគួរទៅជួបគ្រូពេទ្យ ដើម្បីដឹងពីរោគសញ្ញាទាំងនេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការឡើងទម្ងន់ ៖ អ្នកអាចឡើងទម្ងន់ដោយសារការញុំអាហារដែលគ្មានសារៈសំខាន់ដល់សុខភាព និងការមិនសូវធ្វើលំហាត់ប្រាណ។ អ្នកអាចព្យាយាមសម្រកទម្ងន់ដោយការញុំអាហារដែលមានជីវជាតិ និងការធ្វើលំហាត់ប្រាណទៀងទាត់។
• វិបត្តិក្នុងការគេង ៖ វាកើតឡើងដោយសារការចុះខ្សោនៃអ័រម៉ូន Estrogen ហើយខួរក្បាលនៅតែបន្តបញ្ចេញនូវសារធាតុម្យ៉ាង ដើម្បីរក្សាភាពសកម្មនៃរាងកាយនៅពេលយប់។ អ្នកអាចពិបាកគេងដោយសារតែបញ្ហាក្ដៅធ្វើឲ្យអ្នកភ្ញាក់ច្រើនដងនៅពេលយប់។
• ភាពស្ងួតទ្វារមាស ៖ Estrogen ថយចុះធ្វើឲ្យរាងកាយបាត់បង់ប្រេងរំអិលនិងសំណើមក្នុងស្បែកសក់ និងទ្វារមាសដែលបណ្ដាលឲ្យមានភាពឈឺចាប់ពេលរួមភេទ។
• ការផ្លាស់ប្ដូរអារម្មណ៍ ៖ ការបាត់បង់តុល្យភាពនៃអ័រម៉ូនធ្វើឲ្យុអ្នកឆាប់ខឹង ឬយំដោយគ្មានហេតុផល។
• ថយចុះចំណង់ផ្លូវភេទ ៖ ការប្រែប្រួលកំរិតអ័រម៉ូនក្នុងរាងកាយអាចធ្វើឲ្យអ្នកបាក់ទឹកចិត្ត និងការថយចុះចំណង់ផ្លូវភេទ៕