ជំងឺមហារីកក្រពេញអូវែ គឺជាប្រភេទជំងឺមហារីកដែលចាប់ផ្តើមនៅក្រពេញអូវែ។ ជាធម្មតា ស្ត្រីមានក្រពេញអូវែពីរដែលស្ថិតនៅសងខាងនៃស្បូន ដែលជាអ្នកផលិតអ័រម៉ូន estrogen និង progesterone។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺមហារីកក្រពេញអូវែមិនអាចរកឃើញទេ រហូតដល់វារីករាលដាលទៅដល់ឆ្អឹងអាងត្រគាក និងពោះ ទើបអាចរកឃើញបាន។ នៅដំណាក់កាលដំបូង ជំងឺមហារីកក្រពេញអូវែអាចទទួលការព្យាបាលបានយ៉ាងជោគជ័យដោយការវះកាត់ និងការព្យាបាលដោយសារធាតុគីមី។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប៉ុន្តែ ជំងឺមហារីកក្រពេញអូវែនៅដំណាក់កាលដំបូងកម្របណ្តាលឲ្យមានរោគសញ្ញាណាមួយណាស់។ ចំណែកនៅដំណាក់កាលចុងក្រោយ ជំងឺមហារីកក្រពេញអូវែមានការលំបាកក្នុងការព្យាបាល ហើយអាចបណ្ដាលឲ្យស្លាប់បាន។
ជំងឺមហារីកក្រពេញអូវែកម្រិតធ្ងន់ធ្ងរអាចបណ្តាលឲ្យមានរោគសញ្ញាមួយចំនួន និងមិនពិតប្រាកដ ដែលអាចច្រឡំនឹងជំងឺជាច្រើនទៀតដូចជាការទល់លាមក ឬរលាកពោះវៀនជាដើម។
សញ្ញា និងរោគសញ្ញានៃជំងឺមហារីកក្រពេញអូវែមានដូចជា ៖
• ហើមពោះ
• មានអារម្មណ៍ថាឆាប់ឆ្អែតនៅពេលបរិភោគអាហារ
• ស្រកទម្ងន់
• មានអារម្មណ៍ថាមិនស្រួលនៅក្នុងតំបន់ឆ្អឹងអាងត្រគាក
• ការផ្លាស់ប្តូរទម្លាប់ពោះវៀនដូចជាការទល់លាមក
• នោមញឹកញាប់។
អ្នកត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយគួរឲ្យបារម្ភណាមួយ។
ប្រសិនបើអ្នកមានប្រវត្តិគ្រួសារមានជំងឺមហារីកក្រពេញអូវែ ឬជំងឺមហារីកសុដន់ ដើម្បីធ្វើការប្រឹក្សាអំពីការផ្លាស់ប្តូរហ្សែនសម្រាប់ការធ្វើតេស្តមួយចំនួនដែលបង្កើនការប្រឈមរបស់អ្នកនៃជំងឺមហារីកសុដន់ និងក្រពេញអូវែ។ ស្ត្រីមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានគេរកឃើញថាមានការផ្លាស់ប្តូរហ្សែន ដែលអាចនាំទៅរកការកើតជំងឺមហារីកក្រពេញអូវែ៕