ដល់អាយុចូលរៀន កូនរបស់អ្នកគួរតែហាត់អានពាក្យ ការពង្រីកវាក្យសព្ទ ហើយនិងការនិយាយប្រយោគស្មុគ្រស្មាញជារៀងរាល់ថ្ងៃ។ ប្រសិនបើកូនរបស់អ្នកមានការស្ទាក់ស្ទើរក្នុងការនិយាយចេញឲ្យបានខ្លាំង ឬប្រសិនបើកូនរបស់អ្នកមិនបានជួបនូវការអភិវឌ្ឍន៍ព្រឹត្តិការណ៍ទាំងនោះ អ្នកត្រូវនិយាយជាមួយគ្រូបង្រៀនកូនរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គ្រូបង្រៀនអាចធ្វើការកត់សម្គាល់នូវបញ្ហាបានយ៉ាងច្រើនមុនពេលដែលអ្នកបានដឹងនោះ ប៉ុន្តែអ្នកគួរនិយាយជាមួយកូន និងបង្រៀនកូនរបស់អ្នកបន្ថែម ប្រសិនបើអ្នកមានការព្រួយបារម្ភ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ កូនរបស់អាចនឹងមានបញ្ហានៃការនិយាយ ប្រសិនបើគេលេចចេញនូវសញ្ញាព្រមានដំបូងនៃបញ្ហានិយាយដែលមានដូចជា ៖
• ការខកចិត្តដោយសារគ្មាននរណាម្នាក់យល់ពីគេ
• និយាយសារឡើងវិញជាច្រើនដងដើម្បីឲ្យគេបានយល់
• មានបញ្ហាក្នុងការនិយាយទៅកាន់មិត្តភក្តិ និងការបង្កើតមិត្តភក្តិ
• ស្ទាក់ស្ទើរក្នុងការនិយាយក្នុងថ្នាក់ ដោយសារតែការមានអារម្មណ៍ខ្មាស់អៀន ឬការខកចិត្ត
• មិនចូលចិត្តនិយាយប្រាប់នូវរឿងអ្វីមួយ
• មានការលំបាកក្នុងការបង្កើតសំឡេង ឬពាក្យ ហើយពេលខ្លះធ្វើឲ្យគេញាក់មុខញាក់មាត់នៅពេលដែលគេព្យាយាមបង្កើតសំឡេង
• ការនិយាយបានតិចពាក្យជាងកុមារដទៃទៀតដែលមានអាយុដូចគ្នា
• បញ្ហាក្នុងការប្រើសំឡេង ឬពាក្យចេញពីលំដាប់ ឧទាហរណ៍ : ផ្ទះខ្ញុំបានរត់។
ប្រសិនបើកូនរបស់អ្នកកំពុងមានបញ្ហាក្នុងការនិយាយ នោះមានន័យថាកូនរបស់អ្នកមានភាពពិការក្នុងការសិក្សា និងបញ្ហាក្នុងការស្ដាប់ផងដែរ។ វាជាមូលហេតុដែលអ្នកគួរនិយាយជាមួយគ្រូបង្រៀនកូនរបស់អ្នក ប្រសិនបើអ្នកមានការព្រួយបារម្ភ។ អ្នកអាចណែនាំកូនរបស់អ្នកឲ្យធ្វើសកម្មភាពផ្សេងៗ ដើម្បីឲ្យមានការអនុវត្តន៍ការនិយាយឲ្យបានច្រើននៅផ្ទះ៕