ទារកភាគច្រើនពេញចិត្តនៅក្នុងការបំបៅដោះ តែពួកគេមិនចូលចិត្តក្បាលដោះជ័រនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើទារកមានភាពមួម៉ៅនោះ ទារកប្រហែលជាចង់ជញ្ជាក់អ្វីមួយដើម្បីជាការលួងលោមចិត្ត ហើយដូច្នោះក្បាលដោះជ័របៅលេងអាចជួយទារកបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការជញ្ជក់ក្បាលដោះជ័រ គឺជាសកម្មភាពមួយដែលមានភាពខុសគ្នាទៅនឹងការបំបៅដោះដោយសុដន់ ប៉ុន្តែវាអាចធ្វើឲ្យទារកមួយចំនួនមានការយល់ច្រឡំ ហើយចូលចិត្ត។ ទារកមួយចំនួនទៀតអាចធ្វើការបែងចែករវាងក្បាលដោះជ័រ និងសុដន់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នោះ អ្នកត្រូវព្យាយាមបំបៅដោះកូនដោយសុដន់ជាមុនសិន បន្ទាប់មកទើបធ្វើការប្ដូរទៅជាក្បាលដោះជ័រវិញ។
អ្នកត្រូវជ្រើសរើសក្បាលដោះជ័រឲ្យបានត្រឹមត្រូវ ព្រោះវាទាក់ទងទៅនឹងការអភិវឌ្ឍន៍ធ្មេញ និងអញ្ចាញធ្មេញ។ ក្បាលដោះជ័រដែលមានកៅស៊ូក្រាស់ គឺមានសភាពទន់ និងងាយបត់បែនជាងក្បាលដោះស៊ីលីកូន ប៉ុន្ដែអ្នកមិនត្រូវប្រើវាក្នុងរយៈពេលយូរពេកនោះទេ។ អ្នកអាចធ្វើការផ្លាស់ប្តូរ និងលាងសម្អាតក្បាលដោះជ័រឲ្យបានញឹកញាប់ និងត្រូវពិនិត្យមើលក្បាលដោះជ័រឲ្យបានទៀងទាត់ ហើយត្រូវឈប់ប្រើប្រាស់ប្រសិនបើមានស្នាមរហែក៕