មេរោគ HPV គឺមេរោគម្យ៉ាងដែលឆ្លងតាមរយៈការប៉ះពាល់ស្បែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ មេរោគ HPV មានជាង ១០០ ប្រភេទផ្សេងៗគ្នា ប៉ុន្តែមេរោគ HPV ៤០ ប្រភេទដែលឆ្លងតាមរយៈការប៉ះពាល់ប្រដាប់បន្តពូជ មាត់ ឬបំពង់ក និង តាមរយៈការរួមភេទ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង និងការឆ្លង មេរោគ HPV គឺជាមេរោគដែលឆ្លងតាមរយៈការរួមភេទ ហើយប៉ះពាល់ទៅលើបុរស និងស្ត្រី។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មនុស្សភាគច្រើនឆ្លងមេរោគ HPV តាមរយៈការរួមភេទដោយផ្ទាល់ ឬការរួមភេទតាមមាត់ ហើយវាជាករណីដ៏កម្រដែលម្តាយអាចចម្លងមេរោគ HPV ទៅកូននៅក្នុងអំឡុងពេលសម្រាល។
សញ្ញា និងរោគសញ្ញានៃការឆ្លងមេរោគ HPV ៖
• ៩០ ភាគរយនៃអ្នកដែលឆ្លងមេរោគ HPV អាចជាទៅវិញដោយឯកឯងដោយមិនមានរោគសញ្ញា ឬបញ្ហាសុខភាពណាមួយឡើយ។
• ១០ ភាគរយនៃអ្នកដែលឆ្លងមេរោគ HPV អាចមិនបាត់ទៅវិញ និងអាចបណ្តាលឲ្យមានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរដូចជាការបង្កឲ្យមានជំងឺនៅប្រដាប់បន្តពូជ និង បំពង់ក ហើយអាចបណ្តាលឲ្យមានជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកផ្សេងៗទៀតនៅប្រដាប់បន្តពូជ ក្បាល ក និងបំពង់ក។
ជំងឺមហារីកដែលបណ្តាលមកពីមេរោគ HPV មិនបង្កឲ្យមានរោគសញ្ញាណាមួយរហូតដល់ជំងឺមហារីកនោះវិវត្តន៍ដល់ដំណាក់កាលចុងក្រោយ។
ដូច្នោះអ្នកត្រូវធ្វើការពិនិត្យរកបញ្ហាសុខភាពដែលបង្កដោយមេរោគ HPV ដើម្បីធ្វើការការពារទុកជាមុន និងដើម្បីបង្កើនឱកាសនៃការរស់រានមានជីវិតឲ្យបានយូរអង្វែងបានផងដែរ៕