នៅដំណាក់កាលដំបូង ជំងឺមហារីកមាត់ស្បូនមិនបង្កឲ្យមានរោគសញ្ញាណាមួយនោះឡើយ។ ចំពោះស្ត្រីភាគច្រើន សញ្ញាដំបូងនៃជំងឺមហារីកមាត់ស្បូន គឺមានការផ្លាស់ប្តូរកោសិកាមាត់ស្បូន នៅពេលដែលស្រ្តីទទួលការពិនិត្យកោសិកាមាត់ស្បូនមុននឹងឈានទៅរកជំងឺមហារីកមាត់ស្បូន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្ត្រីវ័យក្មេងគួរទទួលការពិនិត្យកោសិកាមាត់ស្បូនដែលវាជាវិធីដ៏មានប្រសិទ្ធភាពមួយនៅក្នុងការស្វែងរកជំងឺមហារីកមាត់ស្បូន មុនពេលដែលវិត្តន៍ទៅជាធ្ងន់ធ្ងរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គោលការណ៍ណែនាំនៃការពិនិត្យកោសិកាមាត់ស្បូនមាន ៖
• ស្ត្រីវ័យក្មេងគួរទទួលការពិនិត្យកោសិកាមាត់ស្បូនជាលើកដំបូងរបស់អ្នកនៅអាយុ ២១ ឆ្នាំ
• ការពិនិត្យកោសិកាមាត់ស្បូនគួរធ្វើឡើងវិញជារៀងរាល់ពីរឆ្នាំម្ដង
• ស្ត្រីដែលមានអាយុលើសពី ៣០ ឆ្នាំ ឬលទ្ធផលនៃការពិនិត្យកោសិកាមាត់ស្បូនមានភាពអវិជ្ជមាន ៣ ដងជាប់ៗគ្នា ត្រូវធ្វើតេស្តម្ដងទៀតជារៀងរាល់បីឆ្នាំម្ដង
• ស្ត្រីដែលមានដៃគូរួមភេទថ្មីគួរតែធ្វើការពិនិត្យកោសិកាមាត់ស្បូនជារៀងរាល់ពីរឆ្នាំម្ដង
• ស្ត្រីដែលមានវ័យចំណាស់ការពិនិត្យកោសិកាមាត់ស្បូនត្រូវរួមបញ្ចូលគ្នាជាមួយការធ្វើតេស្តរកមេរោគ HPV គឺដោយសារជំងឺមហារីកមាត់ស្បូនភាគច្រើនបំផុតត្រូវបានបង្កឡើងដោយមេរោគ HPV៕