ជាធម្មតា ជំងឺផ្តាសាយនឹងជាទៅវិញដោយខ្លួនឯង ប៉ុន្តែអ្នកត្រូវធ្វើការងារមួយចំនួនដើម្បីជួយកាត់បន្ថយភាពមិនសុខស្រួលរបស់ទារក ៖
• អ្នកត្រូវឲ្យទារកសម្រាកឲ្យបានច្រើន
• អ្នកត្រូវបំបៅដោះបន្ថែមទៀត ប្រសិនបើទារកបៅទឹកដោះគោ ឬអាចញុំអាហារបាន អ្នកត្រូវផ្ដល់ទឹកបន្ថែមទៀតដើម្បីរក្សាជាតិទឹក និងជួយបញ្ចុះកម្តៅនៅក្នុងរាងកាយ
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• បើទារកនៅតូចពេក អ្នកអាចជួយឲ្យទារកដកដង្ហើមឲ្យមានភាពងាយស្រួលដោយគ្រាន់តែជូតច្រមុះរបស់ទារកជាមួយនឹងសេរ៉ូមប្រៃនៅខាងក្រៅនៃរន្ធច្រមុះ ដើម្បីកាត់បន្ថយអាការៈរោលក្តៅ និងមេរោគ
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• បើទារកតឹងច្រមុះ អ្នកត្រូវបន្តក់សេរ៉ូមប្រៃដើម្បីជួយឲ្យគេដកដង្ហើមស្រួល ដោយត្រូវបន្ដក់ ១៥ នាទី មុនពេលបំបៅដោះកូន
• ការដកដង្ហើមដោយម៉ាស៊ីនឆ្ពុងអាចជួយបន្ធូរការតឹងច្រមុះរបស់ទារកបាន
• អ្នកមិនត្រូវបន្ថែមថ្នាំផ្តាសាយលើសពីនៅក្នុងវេជ្ជបញ្ជានោះទេ៕