ការចុះខ្សោយក្រពេញអូវែមុនអាយុ គឺនៅពេលដែលអូវែរបស់ស្ត្រីឈប់ធ្វើការនៅមុនអាយុ ៤០ ឆ្នាំ ប៉ុន្តែវាខុសពីការអស់រដូវមុនអាយុ។ វាបណ្ដាលឲ្យស្ត្រីឆាប់អស់រដូវពេកដែលជាកត្តាធ្វើឲ្យអ្នកមិនអាចមានផ្ទៃពោះបាន ប៉ុន្តែមានស្ត្រីមួយចំនួនអាចមានរដូវម្តងម្កាល ដូច្នោះស្ត្រីអាចមានឱកាសមានផ្ទៃពោះបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មូលហេតុរបស់វាអាចជារឿងធម្មជាតិ ឬអាចបណ្ដាលមកពីជំងឺ ការវះកាត់ ការព្យាបាលដោយសារធាតុគីមី ឬកាំរស្មី។
ការចុះខ្សោយក្រពេញអូវែមុនអាយុមានរោគសញ្ញាស្រដៀងគ្នាទៅនឹងការអស់រដូវពីធម្មជាតិដូចជា ៖
• បែកញើសយប់
• បែកញើសខ្លាំង
• ឆាប់ខឹង
• ពិបាកនៅក្នុងការផ្តោតអារម្មណ៍
• ការថយចុះចំណង់ផ្លូវភេទ
• ការឈឺចាប់ក្នុងអំឡុងពេលរួមភេទ
• ភាពស្ងួតទ្វារមាស។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្ត្រីភាគច្រើនដែលមានការចុះខ្សោយក្រពេញអូវែមុនអាយុមិនអាចមានផ្ទៃពោះតាមវីធីធម្មជាតិបាននោះទេ។
ការព្យាបាល គឺអាចជួយបានចំពោះស្ត្រីមួយចំនួនតូចប៉ុណ្ណោះ ព្រោះពុំមានការព្យាបាលណាដែលនឹងស្តារមុខងារក្រពេញអូវែឲ្យមកធម្មតាបាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកផ្តល់សេវាថែទាំសុខភាពច្រើនណែនាំឲ្យប្រើប្រាស់ថ្នាំអ័រម៉ូនរហូតដល់អាយុ ៥០ ឆ្នាំ៕