យោងតាមអ្នកនាំពាក្យក្រុមហ៊ុន Novartis បានឲ្យដឹងថា ការចែកចាយចែកចាយព្យាបាលរោគក្រហាយចុងដង្ហើម Ranitidine (Zantac, Novartis) កំពុងត្រូវបានបញ្ឈប់នៅលើទីផ្សារទូទាំងពិភពលោក។
លោក Dana Kahn Cooper អ្នកនាំពាក្យរបស់ Novartis បានប្រាប់សារព័ត៌មាន Medscape Medical ថា “ការបញ្ឈប់ការចែកចាយជាមុននៃថ្នាំដែលមានផ្ទុកសារធាតុ Ranitidine ទាំងអស់នៅលើទីផ្សាររបស់យើងនឹងនៅតែស្ថិតក្រោមការបញ្ជាក់បន្ថែមទៀត។ ក្នុងករណីមានការព្រួយបារម្ភ វិធានការបន្ថែមនឹងត្រូវបានអនុវត្តស្របតាមអាជ្ញាធរសុខាភិបាលដែលពាក់ព័ន្ធស្របតាមតម្រូវការ។
វិធានការនេះត្រូវបានធ្វើឡើងបន្ទាប់ពីនិយ័តករនៅសហរដ្ឋអាមេរិក និងអឺរ៉ុបបានចាប់ផ្តើមស៊ើបអង្កេតរកឃើញនូវជំងឺមហារីកដែលអាចកើតមានចំពោះមនុស្ស ដែលមានឈ្មោះថា NDMA ឬ N-Nitrosodimethylamine នៅក្នុងថ្នាំកាលពីសប្តាហ៍មុន នេះបើយោងតាម Medscape Medical News។
Ranitidine ត្រូវបានមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកយកមកប្រើសម្រាប់ជំងឺក្រពះពោះវៀន និងភាពមិនស្រួលនានា។ ក្រុមហ៊ុន Sandoz/Novartis ជាអ្នកផលិតឱសថមួយក្នុងចំណោមក្រុមហ៊ុនផលិតថ្នាំដែលចែកចាយវា។ ក្រុមហ៊ុនផលិតឱសថបារាំងសាណូហ្វី (Sanofi) ធ្វើឲ្យថ្នាំម៉ាក Zantac លក់ដោយគ្មានវេជ្ជបញ្ជា។ Ranitidine ត្រូវបានលក់ទាំងមានវេជ្ជបញ្ជា និងគ្មានវេជ្ជបញ្ជា។
ប្រទេសកាណាដាបានបញ្ឈប់ការចែកចាយផលិតផលបន្ថែមទៀតដែលមានផ្ទុក Ranitidine ទោះបីផលិតដោយដោយក្រុមហ៊ុនណាមួយក៏ដោយ ចំណែកក្រុមហ៊ុន Sandoz នៅកាណាដាកំពុងប្រមូលមកវិញនូវផលិតផលដែលមានវេជ្ជបញ្ជាលេបតាមមាត់។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានបានឲ្យដឹងថា ផលិតផលដែលមានក្នុងស្តុកស្រាប់នៃសារធាតុ Ranitidine នៅតែអាចត្រូវបានលក់នៅក្នុងប្រទេសកាណាដា ខណៈពេលដែលទីភ្នាក់ងារកំពុងស៊ើបអង្កេត។
យោងតាមសេចក្តីថ្លែងការណ៍របស់វិទ្យាស្ថានសហព័ន្ធឱសថ និងឧបករណ៍វេជ្ជសាស្ត្ររបស់ប្រទេសអាល្លឺម៉ង់បានឲ្យដឹងថា Ranitidine ដែលត្រូវបានផលិតដោយក្រុមហ៊ុនមួយផ្សេងទៀត Saraca Laboratories Limited ក៏បានដកយកផលិតផលមកវិញនៅតាមបណ្តាប្រទេសមួយចំនួននៅសហភាពអ៊ឺរ៉ុបដែរ។ សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថាប្រទេសណាដែលចូលរួមជាពិសេសនោះទេ៕