ការវះកាត់កែសម្ផស្ស អាចជួយឲ្យរូបរាងរបស់អ្នកកាន់តែប្រសើរ ប៉ុន្តែវាមិនមែនសម្រាប់មនុស្សគ្រប់គ្នានោះទេ។ ចូរស្វែងយល់ និងដឹងពីអ្វីដែលត្រូវពិចារណា មុនពេលវះកាត់ របៀបរកគ្រូពេទ្យវះកាត់ និងសំណួរអ្វីដែលត្រូវសួរ។
ការវះកាត់កែសម្ផស្ស អាចមើលទៅហាក់ដូចជាវិធីងាយស្រួលក្នុងការកាត់បន្ថយភាពខុសប្រក្រតីរបស់អ្នកប៉ុន្មានឆ្នាំ ឬបង្កើនកាយសម្បទារបស់អ្នក។ ប្រសិនបើអ្នកមិនពេញចិត្តនឹងរូបរាងរបស់អ្នក នោះការវះកាត់កែសម្ផស្ស អាចជួយអ្នកឲ្យមើលទៅស្រស់ស្អាត និងមានអារម្មណ៍ល្អ។
ការវះកាត់កែសម្ផស្ស ទោះជាយ៉ាងណា គឺមានហានិភ័យ និងស្ថិតក្នុងកម្រិតមួយនៅឡើយ។ ប្រសិនបើអ្នកកំពុងពិចារណាពីការវះកាត់កែសម្ផស្ស ខាងក្រោមនេះ គឺជាអ្វីដែលអ្នកត្រូវដឹង។
កត្តាដែលត្រូវពិចារណា
ការវះកាត់កែសម្ផស្ស អាចផ្លាស់ប្តូររូបរាងរបស់អ្នក ឬកែប្រែរាងកាយរបស់អ្នកដែលដំណើរការធម្មតា ប៉ុន្តែឲ្យមើលទៅតាមអ្វីដែលអ្នកចង់បាន។ មុនពេលអ្នកទទួលការការវះកាត់កែសម្ផស្សសូមពិចារណា ៖
1. ការរំពឹងទុករបស់អ្នក ៖ ចូរគិតអំពីភាពប្រសើរឡើង តែមិនមែនភាពល្អឥតខ្ចោះទេ។ ប្រសិនបើអ្នករំពឹងថា ការវះកាត់កែសម្ផស្ស នឹងនាំអ្នកទៅជាតារាភាពយន្ត នោះអ្នកនឹងខកចិត្តហើយ។ កុំចាត់ទុកលើការវះកាត់ ថាអាចជួយសង្គ្រោះទំនាក់ទំនងស្នេហា ទទួលបានការលើកកម្ពស់ ឬធ្វើឲ្យប្រសើរឡើងនូវជីវិតក្នុងសង្គមរបស់អ្នកឲ្យសោះ។
2. ការចំណាយ ៖ ភាគច្រើន ការវះកាត់កែសម្ផស្ស មិនត្រូវបានគ្របដណ្តប់ដោយផែនការធានារ៉ាប់រងសុខភាពឡើយ។ តម្លៃនេះក៏ប្រែប្រួលទៅតាមនីតិវិធី ចាប់ពីរាប់រយទៅរាប់ពាន់ ឬម៉ឺនដុល្លារ។
3. ហានិភ័យ ៖ ភាពមិនពេញចិត្ត គឺអាចកើតមានទៅបាន។ ផលវិបាកនៃការវះកាត់ ក៏អាចកើតមានដែរ – រួមទាំងការហូរឈាមហួសប្រមាណ ឬការឆ្លងមេរោគនៅកន្លែងវះកាត់។
4. ការងើបឡើងវិញ ៖ បន្ទាប់ពីការវះកាត់កែសម្ផស្ស អ្នកប្រហែលជាត្រូវការថ្ងៃឈប់សម្រាកតិច ឬច្រើន ដើម្បីអាចជាសះស្បើយ៕