នៅក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីមួយចំនួនមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ដែលគេហៅថាជាជំងឺទឹកនោមផ្អែមនៅក្នុងអំឡុងពេលមានផ្ទៃពោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាធម្មតា ជំងឺទឹកនោមនៅក្នុងអំឡុងពេលមានផ្ទៃពោះកើតមានឡើងនៅសប្តាហ៍ទី ២៤ និងទី ២៨ នៃការមានផ្ទៃពោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺនេះកម្របណ្ដាលឲ្យមានរោគសញ្ញាណាមួយណាស់។ ប៉ុន្តែរោគសញ្ញានៃជំងឺទឹកនោមនៅក្នុងអំឡុងពេលមានផ្ទៃពោះអាចមានដូចជា ៖
• ស្រេកទឹកខ្លាំង
• អស់កម្លាំង
• ស្រវាំងភ្នែក
• នោមច្រើន
• ទទួលទានអាហារបានត្រឹមត្រូវ ប៉ុន្តែស្រកទម្ងន់
• ការឆ្លងមេរោគនៅប្លោកនោម និងតំបន់ផ្សេងៗទៀតនៅក្នុងរាងកាយ
• ក្អួត និងចង្អោរដែលមិនទាក់ទងនឹងការមានផ្ទៃពោះធម្មតា៕