វីតាមីន K ដើរតួជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឲ្យឈាមកក។ ទារកមួយចំនួនតូចដែលទើបនឹងកើត (ប្រហែលម្នាក់ក្នុង ១០០០០ នាក់) បានទទួលរងនូវកង្វះវីតាមីន K ដែលធ្វើឲ្យមានការហូរឈាម ដែលគេហៅជំងឺហូរឈាមរបស់ទារក។
ទារកដែលមានបញ្ហាកង្វះវីតាមីន K អាចធ្វើឲ្យហូរឈាម ឬកើតមានស្នាមជាំដោយឯកឯងដែលនឹងកើតមានឡើងក្នុងរយៈពេល ២៤ ម៉ោងដំបូងនៃកំណើត។ ទារកអាចនឹងមានការហូរឈាមតាមច្រមុះ ឬមាត់ ឬការចាប់ផ្តើមហូរឈាមតាមទងផ្ចិត ឬតាមរន្ធគូទរបស់ទារក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ពាក់កណ្តាលនៃករណីដែលបានកើតឡើងចំពោះទារកដែលមានអាយុមួយសប្តាហ៍ដំបូងបន្ទាប់ពីកំណើតបានធ្វើឲ្យទារកទទួលរងនូវការហូរឈាមផ្នែកខាងក្នុងរាងកាយយ៉ាងធ្ងន់ធ្ងរខ្លាំង។ ហើយជាងពាក់កណ្តាលនៃករណីបានធ្វើឲ្យទារកមានការហូរឈាមនៅក្នុងខួរក្បាលនឹងអាចបណ្ដាលឲ្យទារកស្លាប់បាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចំពោះជំងឺប្រភេទនេះក៏អាចកើតមានចំពោះទារកដែលបំបៅដោះម្ដាយនេះដោយសារតែទារកមានជំងឺថ្លើមដែលធ្វើឲ្យមានការលំបាកនៅក្នុងការស្រូបយកវីតាមីនK បានតិចតួច។
ទារកដែលបំបៅដោះម្ដាយងាយស្រូបយកវីតាមីន K ជាងទារកដែលបំបៅទឹកដោះគោដោយសារតែនៅក្នុងទឹកដោះម្ដាយមានកម្រិតវីតាមីន K ខ្ពស់ជាងទឹកដោះគោ។
ដូច្នោះអ្នកត្រូវចាប់ផ្តើមការបំបៅដោះកូនរួមជាមួយវីតាមីន K ធម្មជាតិរួមជាមួយអត្ថប្រយោជន៍នៃការបំបៅដោះកូនផ្សេងទៀត៕