ការគ្មានកូន មានន័យថាគូស្វាមីភរិយាដែលបានព្យាយាមដើម្បីឲ្យមានផ្ទៃពោះដោយការរួមភេទយ៉ាងញឹកញាប់យ៉ាងតិចក្នុងរយៈពេលមួយឆ្នាំ ហើយមិនទទួលបានជោគជ័យ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការគ្មានកូនអាចបណ្ដាលមកពីស្ត្រីប្រហែល ១/៣ និងមកពីបុរសប្រហែល១/៣ ហើយ ១/៣ទៀតបណ្ដាលមកពីមូលហេតុមិនច្បាស់លាស់របស់បុរស និងស្រី។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រោគសញ្ញាចម្បងនៃការគ្មានកូន គឺអសមត្ថភាពរបស់ប្តីប្រពន្ធដើម្បីទទួលបានការមានផ្ទៃពោះ។
រោគសញ្ញាទាំងនោះមាន ៖
• មួយវដ្តរដូវរបស់ស្រ្តីមានរយៈពេលយូរពេក (៣៥ ថ្ងៃឬច្រើនជាងនេះ) ឬខ្លីពេក (តិចជាង ២១ ថ្ងៃ)
• ការមករដូវមិនទៀងទាត់
• មានរោគសញ្ញានៃកង្វះការបញ្ចេញពងអូវុល
• និងអាចមានរោគសញ្ញាផ្សេងៗទៀត។
ការស្វែងរកជំនួយពីគ្រូពេទ្យអាស្រ័យទៅនឹងអាយុរបស់អ្នកដែរ
• ប្រសិនបើអ្នកស្ថិតនៅក្នុងវ័យ ៣០ ឆ្នាំ ឬក្មេងជាងនេះ។ គ្រូពេទ្យភាគច្រើនណែនាំឲ្យអ្នកព្យាយាមដើម្បីទទួលបានមានផ្ទៃពោះយ៉ាងហោចណាស់មួយឆ្នាំ មុនពេលធ្វើតេស្ត ឬទទួលការព្យាបាលណាមួយ។
• ប្រសិនបើអ្នកមានអាយុចន្លោះពី ៣៥ និង ៤០ ឆ្នាំ។ គ្រូពេទ្យនឹងណែនាំឲ្យមានការព្យាយាមក្នុងរយៈពេល ៦ ខែ។
• ប្រសិនបើអ្នកមានអាយុលើសពី ៤០ ឆ្នាំគ្រូពេទ្យនឹងចាប់ផ្តើមធ្វើតេស្ត ឬការព្យាបាលយ៉ាងត្រឹមត្រូវ។
• គ្រូពេទ្យនឹងចាប់ផ្តើមធ្វើតេស្ត ឬការព្យាបាលត្រឹមត្រូវ ប្រសិនជាអ្នកឬដៃគូរបស់អ្នកធ្លាប់មានបញ្ហាក្នុងការមានកូន ឬមានប្រវត្តិនៃរដូវមិនទៀងទាត់ ឬឈឺចាប់អំឡុងពេលមានរដូវ ជំងឺរលាកអាងត្រគាក រលូតកូនម្តងហើយម្តងទៀត៕