ការសិក្សាថ្មីមួយចំនួនទៅលើអាហារូបត្ថម្ភ និងការរំលាយអាហារបានបង្ហាញថាប្រសិនបើម្តាយមានបញ្ហាលើសទម្ងន់មុនពេលនិងអំឡុងពេលមានផ្ទៃពោះវាអាចមានឱកាសធ្វើឲ្យទារកមានទម្ងន់ធ្ងន់ជាងធម្មតា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការស្រាវជ្រាវបានស្វែងរកពីកត្តាដ៏សំខាន់ដែលបណ្តាលឲ្យអ្នកម៉ាក់លើសទម្ងន់អំឡុងពេល និងបន្ទាប់ពីមានផ្ទៃពោះ ហើយនឹងការរកឃើញថាម្តាយលើសទម្ងន់ធ្វើឲ្យទារកមានហានិភ័យខ្ពស់នៃការលើសទម្ងន់ ដែលទាក់ទងនឹងជំងឺរ៉ាំរ៉ៃផ្សេងទៀតផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្រុមអ្នកស្រាវជ្រាវបានសិក្សាអំពីកត្តាដែលប៉ះពាល់ដល់ការឡើងទម្ងន់របស់ស្ត្រីរួមទាំងរបបអាហាររបស់ម្ដាយ ការឡើងទម្ងន់របស់ទារកនៅក្នុងផ្ទៃ និងវិបត្តិនៃការរំលាយអាហារដែលអាចធ្វើឲ្យទារកអាចកើតមុនខែបាន។
ដូច្នេះ អ្នកម្តាយគ្រប់រូបគួរប្រុងប្រយ័ត្នក្នុងការញ៉ាំអាហារ និងប្រឹក្សាជាមួយគ្រូពេទ្យ ប្រសិនបើអ្នកលើសទម្ងន់ខ្លាំង៕