ការហូរទឹកដោះពីក្បាលដោះដែលមិនទាក់ទងទៅនឹងការផលិតទឹកដោះធម្មតានៃការបំបៅដោះកូន គឺជារឿងដែលអ្នកគួរយកចិត្តទុកដាក់។ ជាធម្មតា វាច្រើនកើតលើស្ត្រីដែលមិនធ្លាប់មានកូន ឬក្រោយពេលអស់រដូវ។ ប៉ុន្តែ បញ្ហានេះអាចកើតឡើងចំពោះបុរស និងទារកផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការហូរទឹកដោះពីក្បាលដោះអាចបណ្តាលមកពីការរំញោចសុដន់ហួសហេតុពេក ការរងផលប៉ះពាល់ដោយការប្រើប្រាស់ថ្នាំ ឬជំងឺនៃក្រពេញម្យ៉ាងនៅខាងក្រោមខួរក្បាល និងការកើនឡើងនៃកម្រិតអ័រម៉ូន prolactin ដែលរំញោចឲ្យមានការផលិតទឹកដោះហួសប្រមាណ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សញ្ញា និងរោគសញ្ញានៃការហូរទឹកដោះពីក្បាលដោះខុសធម្មតារួមមាន ៖
• ការហូរទឹកដោះពីក្បាលដោះរហូត ឬចន្លោះៗហើយគ្មានឈាមមកជាមួយ
• ការហូរទឹកដោះពីក្បាលដោះហើយមានបំពង់ទឹកដោះច្រើន
• ការហូរទឹកដោះពីក្បាលដោះដោយឯកឯង ឬដោយការច្របាច់ដោយដៃ
• អាចប៉ះលើដោះតែម្ខាង ឬទាំងសងខាង
• ការបាត់រដូវ ឬមកមិនទៀងទាត់
• ការឈឺក្បាល ឬបញ្ហាចំពោះការមើល។
ប្រសិនបើអ្នកមានការហូរទឹកដោះតែម្ខាង ឬទាំងសងខាងដោយអ្នកមិនមានផ្ទៃពោះ ឬបំបៅដោះកូននោះ អ្នកត្រូវធ្វើការណាត់ជួបគ្រូពេទ្យជាបន្ទាន់៕