ទារកយំនៅពេលដែលគេឃ្លាន សើមខោទឹកនោម ឈឺពោះ ឬមានអារម្មណ៍ថាត្រជាក់ ឬនៅមិនសុខ។ ប្រសិនបើកូនរបស់អ្នកទ្រហោរយំឥតឈប់ឈរ ហើយមានរយៈពេលយូរនោះ ខាងក្រោមជាគន្លឹះដើម្បីជួយឲ្យទារកឈប់យំ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
១ ភាពស្ងៀមស្ងាត់
ការខ្សឹបដាក់ត្រចៀករបស់កូនអ្នកដោយប្រើសំឡេងលួងលោមអាចធ្វើឲកូនអ្នកបន្ថយការយំបាន។
២ ការបង្វិល
ក្នុងស្បូន ទារកធ្វើចលនាបង្វិលបាន។ ដូច្នោះអ្នកអាចត្រាប់តាមចលនានោះដោយដាក់ទារកនៅក្នុងរថយន្ត ហើយជិះជុំវិញប្លុកណាមួយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
៣ ការអង្រួនតិចៗ
វាជាចលនាអង្រួនលាយបញ្ចូលគ្នាជាមួយនឹងការអោបរឹតឲ្យកក់ក្តៅ ដើម្បីឲ្យកូនអ្នកគេងលក់។
៤ ការរុំទារក
ការរុំទារកឲ្យណែនល្មមដោយភួយ ឬក្រណាត់អាចធ្វើឲ្យទារកមានអារម្មណ៍កក់ក្តៅដូចនៅក្នុងផ្ទៃម្ដាយ។
៥ ការម៉ាស្សាតិចៗ
អ្នកអាចធ្វើការម៉ាស្សាតិចៗនៅលើជើង ដៃ ខ្នង ឬពោះជាដើម។
៦ ជួបជាមួយគ្រូពេទ្យកុមារ
ប្រសិនបើទារកយំខ្លាំងពេកមិនព្រមបាត់នោះ អ្នកត្រូវស្វែងរកដំបូន្មាន និងការពិនិត្យរកបញ្ហាសុខភាពជាមួយគ្រូពេទ្យកុមារ៕