ជាធម្មតា សម្ពាធឈាម មានកម្រិតទាបនៅពេលយប់ ខណៈពេលដែលអ្នកកំពុងគេង។ សម្ពាធឈាមអាចនឹងចាប់ផ្តើមកើនឡើង ២ ទៅ ៣ ម៉ោង មុនពេលអ្នកក្រោកពីគេង ហើយវានឹងបន្ដកើនឡើងនៅក្នុងអំឡុងពេលថ្ងៃ និងកើនឡើងខ្ពស់នៅពេលរសៀល។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បន្ទាប់មក នៅពេលចុងថ្ងៃរសៀល និងពេលល្ងាច សម្ពាធឈាមនឹងចាប់ផ្តើមធ្លាក់ចុះម្តងទៀត។
នៅពេលសម្ពាធឈាមខ្ពស់ខុសធម្មតា ដូចជានៅក្នុងអំឡុងពេលយប់ ឬពេលព្រឹកព្រលឹម នោះអាចមានន័យថាអ្នកមានបញ្ហាសុខភាព ដែលវាអាចទាក់ទងទៅនឹង ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• កង្វះការគ្រប់គ្រងសម្ពាធឈាម
• ការគេងមិនដកដង្ហើម
• ជំងឺតម្រងនោម
• ជំងឺទឹកនោមផ្អែម
• បញ្ហាក្រពេញទីរ៉ូអ៊ីត
• បញ្ហាប្រព័ន្ធប្រសាទ
• ជំងឺសរសៃឈាមបេះដូង។
កត្តាហានិភ័យនៃការវិវត្តទៅសម្ពាធឈាមមិនធម្មតារួមមាន ៖
• ការធ្វើការយប់
• ការប្រើប្រាស់ថ្នាំជក់
• ការថប់បារម្ភ
• ភាពតានតឹងច្រើនពេក
• ប្រើថ្នាំសម្ពាធឈាម លើសពីរយៈពេល ២៤ ម៉ោង។
គ្រូពេទ្យអាចប្រាប់អ្នក ប្រសិនអ្នកមានសម្ពាធឈាមជារៀងរាល់ថ្ងៃមិនធម្មតា ដែលអាចត្រូវការការព្យាបាល ហើយអាចណែនាំឲ្យធ្វើតេស្តការត្រួតពិនិត្យសម្ពាធឈាមក្នុងរយៈពេល ២៤ ម៉ោង។ ឧបករណ៍ដែលប្រើសម្រាប់ការធ្វើតេស្តនេះ គឺការវាស់សម្ពាធឈាមនៅចន្លោះពេលហើយទៀងទាត់ក្នុងរយៈពេល ២៤ ម៉ោង និងផ្ដល់នូវរូបភាពត្រឹមត្រូវបន្ថែមទៀតនៃការផ្លាស់ប្តូរនៅលើសម្ពាធឈាមមួយថ្ងៃជាមធ្យម និងយប់៕