ការរលាកប្រហោងក្នុងឆ្អឹងច្រមុះ បណ្តាលឲ្យប្រហោងនៅក្នុងឆ្អឹងច្រមុះរលាក ហើយហើម ដែលនឹងធ្វើឲ្យទឹករំអិលហូរចេញមកក្រៅ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការរលាកប្រហោងក្នុងឆ្អឹងច្រមុះ នឹងធ្វើឲ្យមានការលំបាកក្នុងការដកដង្ហើមតាមច្រមុះ ហើយតំបន់នៅជុំវិញភ្នែក និងមុខអាចនឹងមានអារម្មណ៍ថាហើម ហើយមានការឈឺចាប់ ឬឈឺក្បាល។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការរលាកប្រហោងក្នុងឆ្អឹងច្រមុះ ជាញឹកញាប់ត្រូវបានបង្កឡើងដោយជំងឺផ្តាសាយ។ មូលហេតុផ្សេងទៀតរួមមានអាលែកស៊ី បាក់តេរី និងការឆ្លងមេរោគផ្សិត។ ការព្យាបាលការរលាកប្រហោងក្នុងឆ្អឹងច្រមុះអាស្រ័យទៅលើមូលហេតុរបស់វា។ ក្នុងករណីជាច្រើន ការរលាកប្រហោងក្នុងឆ្អឹងច្រមុះអាចទទួលការព្យាបាលនៅផ្ទះបាន។
ទោះបីជាយ៉ាងណា ការរលាកច្រមុះជាប់រហូតអាចនាំឲ្យមានការឆ្លងមេរោគធ្ងន់ធ្ងរ និងមានផលវិបាកផ្សេងទៀត។ ការរលាកប្រហោងក្នុងឆ្អឹងច្រមុះ ដែលមានរយៈពេលយូរជាង ៨ សប្តាហ៍ ឬកើតឡើងម្ដងទៀត ត្រូវបានគេហៅថាការរលាកប្រហោងក្នុងឆ្អឹងច្រមុះរ៉ាំរ៉ៃ។
រោគសញ្ញានៃការរលាកប្រហោងក្នុងឆ្អឹងច្រមុះជាញឹកញាប់រួមមាន ៖
• ហូរទឹករំអិលពណ៌លឿងចខាប់ៗ ឬបៃតងខាប់ៗ ចេញពីច្រមុះ ឬចូលទៅក្នុងបំពង់ក
• ការស្ទះច្រមុះ ដែលបណ្តាលឲ្យពិបាកដកដង្ហើមតាមច្រមុះ
• ការឈឺចាប់ ការតឹងណែន ការហើម និងសម្ពាធនៅជុំវិញភ្នែក ថ្ពាល់ ច្រមុះ ឬនៅលើថ្ងាស
• ការថយចុះនៃក្លិន និងរសជាតិ
• ក្អក ដែលកាន់តែខ្លាំងនៅពេលយប់
• ឈឺត្រចៀក
• ឈឺក្បាល
• ឈឺនៅក្នុងថ្គាម និងធ្មេញផ្នែកខាងលើ
• ក្លិនមាត់មិនល្អ
• អស់កម្លាំង
• គ្រុនក្ដៅ ៕