ក្លិនមាត់មិនល្អ អាចជារឿងអាម៉ាស់ ហើយនៅក្នុងករណីខ្លះ វាអាចបង្កឲ្យមានបញ្ហាថប់បារម្ភ។ មានផលិតផលជាច្រើនសម្រាប់បំបាត់ក្លិនមាត់មិនល្អ ដូចជាស្ករកៅស៊ូ ជីអង្កាម ទឹកខ្ពុរមាត់ និងផលិតផលផ្សេងទៀតដើម្បីប្រយុទ្ធប្រឆាំងក្លិនមាត់មិនល្អ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប៉ុន្តែ ផលិតផលទាំងនេះអាចជួយដោះស្រាយបញ្ហាបានត្រឹមតែបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយសារវាមិនអាចដោះស្រាយមូលហេតុនៃបញ្ហានេះបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អាហារមួយចំនួនក៏អាចជាមូលហេតុនៃក្លិនមាត់មិនល្អបានដែរ។ ក្នុងករណីជាច្រើន អ្នកអាចដោះស្រាយក្លិនមាត់មិនល្អ ដោយការរក្សាអនាម័យមាត់ធ្មេញឲ្យបានត្រឹមត្រូវ។
ប្រសិនបើការថែរក្សាមាត់ធ្មេញសាមញ្ញដោយខ្លួនឯងមិនអាចដោះស្រាយបញ្ហាបាន អ្នកត្រូវទៅជួបពេទ្យធ្មេញ ដើម្បីឲ្យកំណត់ពីមូលហេតុដែលបង្កឲ្យមានក្លិនមាត់មិនល្អ។
ប្រសិនបើអ្នកមានក្លិនមាត់មិនល្អនៅក្នុងរយៈពេលពេញមួយថ្ងៃ អ្នកត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ ហើយត្រូវរក្សាមាត់ឲ្យមានសំណើម ដែលអាចជួយលាងសម្អាតភាគល្អិតនៃអាហារ និងបាក់តេរីដែលអាចកាត់បន្ថយក្លិនមាត់មិនល្អ។ ការទំពារស្ករកៅស៊ូ ឬការជញ្ជក់ស្ករគ្រាប់ក៏អាចជួយបានផងដែរ។
ប្រសិនបើអ្នកមានមាត់ស្ងួតរ៉ាំរ៉ៃ ពេទ្យធ្មេញ ឬគ្រូពេទ្យអាចណែនាំឲ្យអ្នកប្រើប្រាស់ទឹកមាត់សិប្បនិម្មិត ឬថ្នាំរំញោចលំហូរនៃទឹកមាត់៕