ការបំបៅដោះកូន គឺជាផ្នែកមួយនៃវិធីល្អបំផុត ដើម្បីការពារសុខភាពរបស់ទារក។ នៅក្នុងទឹកដោះរបស់ម្ដាយមានអង្គបដិបក្ខ សារធាតុគីមី សម្រាប់ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគទៅកាន់ទារក។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ប៉ុន្តែ វាមិនមែនមានន័យថាវាអាចការពារសុខភាពរបស់ទារកបាន ១០០ ភាគរយនោះទេ ប៉ុន្តែ វាជាវិធីដ៏ល្អប្រសើរមួយ ដើម្បីការពារជំងឺផ្តាសាយ និងជំងឺឆ្លងជំងឺដទៃផ្សេងទៀត។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

អ្នកអាចការពារទារកពីជំងឺផ្តាសាយដោយព្យាយាមរក្សាទារកឲ្យនៅឆ្ងាយពីនរណាម្នាក់ដែលមានអាការៈក្អក ឬជំងឺផ្តាសាយ។

អ្នកត្រូវណែនាំឲ្យអ្នកដទៃឱ្យលាងដៃឲ្យបានហ្មត់ចត់ មុនពេលប៉ះពាល់ទារក។

ប្រសិនបើអ្នក ឬស្វាមីអ្នកជក់បារី អ្នកត្រូវបញ្ឃប់ ឬមិនត្រូវយកទារកទៅកាន់តំបន់ដែលជាកន្លែងដែលមនុស្សកំពុងជក់បារី។ ទារកដែលរស់នៅជាមួយអ្នកជក់បារី អាចកើតមានជំងឺផ្តាសាយច្រើន​ហើយមានរយៈពេលយូរជាងទារកដែលមិនបានប៉ះពាល់នឹងការជក់បារី៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង