នៅពេលអ្នកបានបំបៅដោះកូនបានល្អត្រឹមត្រូវហើយនោះ អ្នកត្រូវ ៖
• បំបៅដោះកូនទៅតាមការទាមទារឲ្យបានញឹកញាប់ ហើយយូរតាមការចង់បានរបស់ទារក។
• អ្នកត្រូវឲ្យទារកបញ្ចប់ការបំបៅដោះឲ្យរួចម្ខាង មុនចាប់ផ្ដើមបំបៅដោះម្ខាងទៀត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ផ្តល់ឲ្យទារកតែទឹកដោះមួយមុខគត់។ ប្រសិនបើអ្នកបំបៅដោះកូនដោយទឹកដោះគោនោះ ការផលិតទឹកដោះនឹងថយចុះ។
• មិនត្រូវផ្ដល់ឲ្យទារកនូវក្បាលដោះជ័រទទេរបៅលេងនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• អ្នកត្រូវច្របាច់ទឹកដោះចេញបន្ទាប់ពីបំបៅដោះរួច ព្រោះការច្របាច់ចេញនៅទឹកដោះដែលនៅសល់ក្នុងសុដន់នឹងជួយឲ្យមានការផលិតទឹកដោះគោបានកាន់តែច្រើន។
ប្រសិនបើទារកត្រូវការការបំបៅកាន់តែច្រើន និងញឹកញាប់ជាងធម្មតា ហើយលូតលាស់យឺត ឬក៏ទារកឡើងទម្ងន់ ឬស្រកទម្ងន់ អ្នកត្រូវពិគ្រោះមួយវេជ្ជបណ្ឌិត ដើម្បីកែលម្អបច្ចេកទេសនៃការបំបៅដោះកូនឲ្យបានកាន់តែល្អ៕