ការកោសអណ្តាត គឺជាវិធីមួយដែលគេជឿថា អាចកាត់បន្ថយ ឬលុបបំបាត់ក្លិនមាត់បាន។ ការស្រាវជ្រាវទៅលើប្រសិទ្ធភាពនៃការកោសអណ្តាត គឺមានដែនកំណត់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិទ្ធភាពនៃការកោសអណ្តាត ដើម្បីបំបាត់ក្លិនមាត់ គឺបានត្រឹមតែមួយរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែពុំទាន់មានភស្តុតាងគ្រប់គ្រាន់ ដែលបញ្ជាក់ថា ការកោសអណ្តាតអាចជួយបំបាត់ក្លិនមាត់រ៉ាំរ៉ៃនោះបានទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះបីជាយ៉ាងណា ប្រសិនបើអណ្តាតរបស់អ្នកមានដុំសៗ ដែលអាចកើតមានឡើងដោយសារការលូតលាស់នៃបាក់តេរី ការកោសអណ្តាតអាចមានប្រយោជន៍។
ឧទាហរណ៍ អណ្តាតមានដុំសៗដែលបង្កឡើងដោយការជក់បារី មាត់ស្ងួត កង្វះអនាម័យមាត់ធ្មេញ ឬការប្រើប្រាស់ថ្នាំ។
ទោះបីជាយ៉ាងណា វាមិនមានគ្រោះថ្នាក់ដោយការកោសអណ្តាត ដើម្បីព្យាបាលក្លិនមាត់នោះទេ។
ជាទូទៅ អ្នកត្រូវរក្សាអនាម័យមាត់ធ្មេញ ដូចជា ៖
• ដុសធ្មេញ និងអណ្តាតបន្ទាប់ពីបរិភោគអាហារ
• រូសធ្មេញយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ
• ផឹកទឹកឲ្យបានច្រើនដើម្បីការពារពីមាត់ស្ងួត
• ពិនិត្យធ្មេញឲ្យបានទៀងទាត់។
ប្រសិនបើក្លិនមាត់អាក្រក់នៅតែបន្ត អ្នកត្រូវពិគ្រោះជាមួយពេទ្យធ្មេញ ដែលអាចកំណត់ពីមូលហេតុ និងផែនការព្យាបាលបាន៕