អ្នកម្តាយគួរតែព្យាយាមបរិភោគរបបអាហារដែលមានតុល្យភាពល្អសម្រាប់សុខភាពរួមមាន ៖
• អាហារម្សៅ ដូចជា នំប៉័ង និងអង្ករ។ អ្នកក៏ត្រូវបរិភោគគ្រាប់ធញ្ញជាតិ ដើម្បីបន្ថែមជាតិសរសៃ។
• បរិភោគផ្លែឈើ និងបន្លែ។
• ប្រូតេអ៊ីនមួយចំនួន ដូចជាសាច់គ្មានខ្លាញ់ ស៊ុត និងអាហារជំនួយការលូតលាស់ យ៉ាងហោចណាស់ទទួលទានត្រីដងក្នុងមួយសប្តាហ៍ ដែលរួមមានត្រីសាលម៉ុន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ទទួលទានទឹកដោះគោដែលមានជាតិខ្លាញ់ទាបមួយចំនួន ដូចជា ទឹកដោះគោជូរ ឬទឹកដោះគោមួយកែវ។
ទោះបីជាយ៉ាងណា ម្ហូបអាហារ និងភេសជ្ជៈមួយចំនួន អាចចូលទៅក្នុងទឹកដោះម្ដាយ ហើយអាចមានផលប៉ះពាល់ដល់កូន ដែលអាចនឹងរងផលប៉ះពាល់ ដែលបណ្តាលឲ្យមានរោគសញ្ញាដូចជា ៖
• ហើមពោះ
• ស្បែកកន្ទួលរមាស់ និងក្រហម
• ហើមភ្នែក មុខ ឬបបូរមាត់
• ក្អក ឬកណ្ដាស់
• រាករូស
• ទល់លាមក
• ក្អួត ឬការចាល់ជាតិអាស៊ីត
• ចំណង់អាហារថយចុះ
• កើតមានជំងឺស្បែក
• លាមកមានការផ្លាស់ប្តូរ
• ការលូតលាស់មិនល្អ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអ្នកគិតថា ទឹកដោះអាចនឹងមានផលប៉ះពាល់ដល់កូន អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យអំពីរបបអាហារប្រចាំថ្ងៃរបស់អ្នក៕