វាគឺជារឿងមួយដ៏គួរឲ្យភ័យខ្លាច ប្រសិនបើអ្នកមានជំងឺដែលបង្ករោគ ឬមានជំងឺ ខណៈពេលដែលអ្នកកំពុងមានផ្ទៃពោះ។ បើទោះបីជាអ្នកមានជំងឺផ្តាសាយ ដែលអ្នកគិតថានឹងមិនមានផលប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ ប៉ុន្តែមានជំងឺខ្លះទៀតអាចបង្កឲ្យមានភាពធ្ងន់ធ្ងរបានផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សំណាងល្អដែលស្ត្រីភាគច្រើនបានទទួលវ៉ាក់ស៊ាំងការឆ្លងមេរោគដែលមានគ្រោះថ្នាក់ជាច្រើន ដូចជាជំងឺស្អូច ជំងឺអុតស្វាយ និងមេរោគផ្សេងទៀត។ វិធីល្អបំផុតក្នុងការការពារខ្លួនក្នុងពេលមានផ្ទៃពោះ គឺជៀសវាងការប៉ះពាល់ជាមួយមនុស្សដែលទទួលរងការឆ្លងមេរោគ (មនុស្សកំពុងឈឺ) និងប្រុងប្រយ័ត្នអំពីការបរិភោគអាហារ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលអ្នកមានផ្ទៃពោះ អ្នកត្រូវពិនិត្យមើល និងការពារជំងឺមួយចំនួនដូចខាងក្រោមនេះ ៖
• ជំងឺអុតស្វាយ
• ជំងឺស្អូច
• ជំងឺដែលបង្កដោយមេរោគ strep B
• ជំងឺរលាកថ្លើមប្រភេទ B
• មេរោគអេដស៍ / ជំងឺអេដស៍
• ជំងឺប៉េស
• ជំងឺរោគផ្សិត
• ការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម៕